ឱរាកាហ្វេ រូបសញ្ញាអក្សរ “ក” នៅសម័យអង្គរ
- AURA CAFÉ
- Nov 13, 2018
- 1 min read
Updated: Jul 2, 2019

ឱរាកាហ្វេ ចង់ណែនាំបងប្អូន អោយបានស្គាល់ពីដំណាក់កាល និង ការវិវត្តន៍អក្សរខ្មែរ ដែលរកឃើញតាមសិលាចរិក៖
1/ សាខាទី១ របស់ឱរាកាហ្វេ នៅផ្លូវជាតិលេខ២ គឺ ឱរា “ក” 611 ដែលចង់សំដៅដល់ សិលាចារិកដំបូងបំផុត នៅអង្គរបុរី K600 ឆ្លាក់នៅឆ្នាំ ៦១១ គ.ស. ឬ 611 AD (611 anno domini)។ អង្គរបុរី ជារាជធានីចំណាស់មួយ នៃរាជាណាចក្រនគរភ្នំ (Kingdom of Funan)។ មុនេះ, ខ្មែរ ប្រើអក្សរ សំស្ក្រឹត ដើម្បីសសេរ និងទាក់ទងគ្នា ហើយដែលគេប្រទះឃើញនៅលើសិលាចារិក វូ កាញ់ (Vo Canh Inscription) ដែលរកឃើញជិត ញ៉ា ត្រាង (Nha Trang) នៅភាគកណ្តាលប្រទេសវៀតណាម បច្ចុប្បន្ន។ សំស្ក្រឹតពេលនោះ ប្រើសំរាប់សសេរអក្សរ និងការទំនាក់ទំនង របស់ជនជាតិបីប្រទេស គឺ មន (Mon) ប្រើដោយប្រជាជនភូមា ភាគខាងកើត និង នៅភាគកណ្តាលប្រទេសថៃ បច្ចុប្បន្ន, ភាសាចាម នៅតំបន់អណ្ណាម និងឆ្នេរកូសាំងស៊ីនភាគខាងជើង ក្នុងប្រទេសវៀតណាម បច្ចុប្បន្ន, និង ភាសាខ្មែរ។ [1]
2/ សាខាទី២ របស់ឱរាកាហ្វេ នៅក្នុងបុរីមហាជន គឺ ឱរា “ក” ១៩៣៧ គឺសំដៅដល់ឆ្នាំ 1937 ដែលលោក Georges Coédès បានបោះពុម្ភសៀវភៅ “សិលាចារិកនៃកម្ពុជា” (Inscriptions of Cambodia) ក្បាលទី១ នៅទីក្រុងហានូយ ហើយក្រោយមក បានស្រាវជ្រាវ និងបោះពុម្ភ ៦ក្បាលផ្សេងទៀត ក្នុងប្រទេសបារាំង។ ក្បាលចុងក្រោយបំផុត គឺបោះផ្សាយនៅ ឆ្នាំ ១៩៦៦។ ដោយសារសៀវភៅសិលាចារិកកម្ពុជា ឆ្នាំ 1937 នេះហើយ ទើបអ្នកសិក្សាអក្សរសាស្ត្រខ្មែរ បានដឹងថា ភាសាខ្មែរ បានវិវត្តន៍ចំនួន ១០ ដង យ៉ាងតិច ដែលចែកចេញជា ១០ ប្រភេទផ្សេងគ្នា។ ប្រភេទ ១ ដល់ ប្រភេទ ៤ គឺអក្សរដែលប្រើមុនសម័យអង្គរ (Pre-Angkorian Period), ប្រភេទ ៥ ដល់ប្រភេទ ៩ ប្រើនៅក្នុងសម័យអង្គរ (Angkorian Period), និងប្រភេទ ទី១០ ប្រើក្រោយសម័យអង្គរ (Post-Angkorian Period)។ ហើយដែលអក្សរ “ក” រូបសញ្ញានៃឱរាកាហ្វេ គឺជាប្រភេទទី៧ ដែលប្រើក្នុងសម័យអង្គរ។ នៅទសវត្សន៍ 1930s នោះ មិនមែនមានតែ លោក Georges Coédès ដែលស្រាវជ្រាវខាងអក្សរសាស្ត្រខ្មែរ នៅមានអ្នកស្រាវជ្រាវផ្សេងទៀត ដែរសិក្សាពីសិលាចារិក អក្សរ និងភាសាខ្មែរ ដូចជាលោក Louis Finot, លោក Etienne Aymonier, លោក Au Chieng។ [2]
3/ [ភាគបន្ត...]

ប្រភព៖
[1] & [2] Jean-Michel Filippi, “Epigraphy in Southeast Asia: the use and misuse of inscriptions”, (The Phnom Penh Post, 28 June 2013). Available at <https://www.phnompenhpost.com/post-plus/epigraphy-southeast-asia-use-and-misuse-inscriptions> (accessed: Nov 4, 2018)
Comments