top of page

ពិសារកាហ្វេ រហូតដល់ 25 ពែង បាន



ជាយូរមកហើយ មានការអះអាងថា ញាំកាហ្វេ មិនល្អចំពោះបេះដូង។ ប៉ុន្តែថ្មីៗ នេះ, មានការសិក្សាស្រាវជ្រាវមួយ ដែលត្រូវបានយកមកចុះផ្សាយ នៅកាសែត Associated Press (AP) និង The Guardian បានអោយដឹងថា សម្រាប់អ្នកចូលចិត្តញាំកាហ្វេ ទោះញាំរហូតដល់ 25 ពែង ក្នុងមួយថ្ងៃ ក៏មិនអាក្រក់ ចំពោះបេះដូង អ្នកញាំឡើយ។



កាលពីមុន មានការសិក្សាមួយចំនួនអះអាងថា កាហ្វេ អាចធ្វើអោយ សសៃបេះដូងញាក់ខ្លាំង ដែលបង្កើតជាសម្ពាធដល់បេះដូង អាចបណ្តាលអោយគាំងបេះដូង។ ប៉ុន្តែការសិក្សាថ្មី លើអ្នកញាំកាហ្វេ ប្រមាណជា 8000 នាក់ ក្នុងចក្រភពអង់គ្លេស បានរកឃើញថា ញាំ 5 ពែង ឬរហូតដល់ 25 ពែង ក៏មិនខុសគ្នាពីការញាំ 1 ពែង ដែរ។



សាកលវិទ្យាល័យ Queen Mary University of London បានបែងចែក អ្នកញាំ ជា បី ក្រុម។ ក្រុមទីមួយ ញាំ 1 ពែង, ក្រុមទីពីរ ញាំ 1-3 ពែង, ក្រុមទីបី ញាំលើសពី 3 ពែង ក្នុងមួយថ្ងៃ។ ក្រុមទីបី មានមួយចំនួន ញាំរហូតដល់ 25 ពែង ក្នុងមួយថ្ងៃ ហើយជាមធ្យម គឺ 5 ពែង ក្នុងមួយថ្ងៃ។ ការសិក្សានេះ ដើម្បីពិនិត្យមើលពី ទំនាក់ទំនងជាបុព្វហេតុ រវាងការញាំកាហ្វេ និងចង្វាក់បេះដូង រួមទាំងទម្ងន់ អាយុ និងការជក់បារី ផងដែរ។



លទ្ធផលស្រាវជ្រាវថ្មីនេះ មិនអាចរកឃើញ អំពីទំនាក់ទំនង (casual link) ដែលអះអាងជាយូរមកហើយនោះទេ។ ហើយដោយសារតែ មានការព្រួយបារម្ភពីសុខភាពបេះដូង ទើបអ្នកស្រលាញ់ការញាំកាហ្វេមួយចំនួន ពុំហ៊ានពិសារច្រើនឡើយ។ តាមពិតទៅ ការញាំកាហ្វេច្រើន ពុំបានផ្តល់ផលប៉ះពាល់ដល់សម្ភាធបេះដូងឡើយ។


ដោយ៖ ឱរា AURA


ឯកសារយោង៖ “Up to 25 cups of coffee a day safe for heart health, study finds”, (Associated Press and The Guardian, Mon. 3 June, 2019),

 
 
 

Comments


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page