top of page

ABOUT US

ប្រវត្តិ ឱរាកាហ្វេ

ទស្សនៈវិស័យរបស់ឱរា គឺ “ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។ “Establish AURA as the most social community serving exotic specialty coffees in Asia.” 

 

ពាក្យស្លោករបស់ឱរា គឺ “ឱរា កាហ្វេយល់ចិត្ត, AURA Understandan"

១.ប្រវត្តិ ផ្ទះកាហ្វេ ឱរា <3

ឱរាកាហ្វេ ជាអាជីវកម្មកាហ្វេ ដោយយុវជនមួយក្រុម ដែលចូលចិត្តញាំកាហ្វេ ស្រលាញ់​កាហ្វេ ពេញឱរា។ ឱរា ចង់ផ្តល់ជូននូវកាហ្វេ ដែល​មាន​រសជាតិ​ឆ្ងុយ​ឆ្ងាញ់ មានគុណភាពខ្ពស់ តែតម្លៃសមរម្យ សម្រាប់អ្នកចូលចិត្​តញាំ​កាហ្វេ​គ្រប់​វ័យ។ ឱរា ឆុងកាហ្វេចេញពីចិត្ត ឱរារកទទួលទានទាំងសប្បាយចិត្ត ឱរាផ្តល់​ជូន​គុណ​ភាព ឱរាថែរក្សាអត្តសញ្ញាណអក្សរឆ្លាក់ខ្មែរបុរាណ ឱរាជា​ផ្ទះកាហ្វេ​របស់​បង​ប្អូនទាំងអស់គ្នា។ ឱរា ជាកាហ្វេយល់ចិត្ត ដើម្បីថែរក្សាអត្តសញ្ញាណខ្មែរ និងបណ្តុះវប្បធម៌សន្ទនាគ្នារវាងខ្មែរនិងខ្មែរ។ ចង់ញាំកាហ្វេ ហើយសន្ទនាគ្នា មកឱរា។ ចង់ជជែកគ្នាពីវប្បធម៌ខ្មែរ មកឱរា។ ចង់ពិភាក្សារឿងអក្សរសាស្ត្រខ្មែរ មកឱរា។ ឱរា ជាផ្ទះកាហ្វេ នៃវប្បធម៌ និងអក្សរសាស្ត្រខ្មែរ។

រូបសញ្ញាកាហ្វេ គឺអក្សរ “ក” ខ្មែរបុរាណដែលប្រើក្នុងសម័យអង្គរ ដាក់ក្នុងរង្វង់​ផ្កា​ព្រះអាទិត្យ (ផ្កាឈូករត្ន)។ “ក” តំណាងអោយកម្ពុជា, “ក” តំណាងអោយកាហ្វេ, “ក” តំណាង​អោយកសាង បង្កើតការងារអោយយុវជន ដើម្បីមានសេរីភាព​ហិរញ្​ញវត្ថុ, “ក” ជាព្យជ្ជនះទីមួយ នៃព្យជ្ជនះខ្មែរទាំង៣៣តួ តំណាងអោយ​ការចាប់​ផ្តើម​, “ក” ក្នុងទម្រង់អក្សរខ្មែរសតវត្សន៍ទី១៣ តំណាងអោយផ្ទះមានជើងបី និង​ដំបូល​​ពីរ គឺភាពរឹងមាំ និងគុណធម៌។

 

ឈ្មោះផ្ទះកាហ្វេ “ឱរាកាហ្វេ” ឆ្លាក់ជាអក្សរចម្លាក់បុរាណ យកក្បាច់ និងជើង​ព្យជ្ជនៈ​​និងស្រះជាក្បាច់ជើងប្រាសាទខ្មែរបុរាណ ចំនែកចុងជើងព្យជ្ជនះ “ឱ”ឆ្លាក់​​ភ្ជាប់នឹងផ្កាកាហ្វេដែលកំពុងរីកមានប្រាំស្រទាប់ធំ និងស្រទាប់លំអងប្រាំ។ អក្សរ​ឆ្លាក់បែបបុរាណនេះ ឆ្លាក់ដោយ ភិក្ខុ បោង វិបុល សមណសិស្ស វត្តចន្ទមូលី (https://www.facebook.com/bong.vibolnew.3https://www.facebook.com/PhikhokBongVibol/)

២.គ្រាប់កាហ្វេ ឱរា បួនសាសន៍ <3

គ្រាប់កាហ្វេកម្ពុជា៖ គ្រាប់កាហ្វេរ៉ូបូស្តា 100% មានគុណភាពខ្ពស់ ដែល​បាន​ដាំ​ដុះនៅក្រោមម្លប់ឈើ នៅរយៈកម្ពស់ចាប់បី 500ម៉ែត្រឡើងទៅ ធៀបនឹង​នីវ៉ូទឹក​សមុទ្រ នៅតំបន់ជាច្រើនរួមមានប៊ូស្រា និងឡៅកានៅ​ខេត្ត​មណ្ឌលគិរី ភាគ​ឥសាន​នៃប្រទេសកម្ពុជា។ កាហ្វេរូបូស្តាមានដើមកំណើតពីតំបន់ភាគកណ្តាល និងអាហ្វ្រិកខាងលិច។ ផ្លែកាហ្វេទាំងនេះ ត្រូវបានចំរ៉ាញ់ទៅជាគ្រាប់កាហ្វេ ដោយវិធីសាស្ត្រធម្មជាតិ ហើយលីង ដោយប្រើម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មាន​លក្ខណៈពិសេស អាចផ្លុំសម្រកកាហ្វេចេញស្ទើតែទាំងអស់ ហើយ​គ្រាប់​កាហ្វេ​ឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។ កាហ្វេរូបូស្តាអាចធន់នឹង អាកាស​​ជាតិក្តៅរហូតដល់ 30អង្សាសេ ក្រោមកម្តៅថ្ងៃពេញ, ធន់នឹងជំងឺ និង​សត្វល្អិត, ត្រូវការទឹកច្រើនដើម្បីលូតលាស់។ ផ្កា និងផ្លែរូបូស្តា មានក្លិន​ស្រដៀង​នឹងផ្កាម្លិះ ហើយវាត្រូវពេល 6-8ខែ ដើម្បីទំឡើងក្រហមក្រម៉ៅ។ ដោយ​សារ​តែរូបូស្តា (2.2-2.7%) មានជាតិកាហ្វេអ៊ីនខ្ពស់ ធៀបនឹងអារ៉ាបីកា (1.2-1.5%) ដូច្នេះ​រូបូស្តា​មានជាតិល្វីង សមស្របសំរាប់អ្នកចូលចិត្តកាហ្វេខ្លាំង។

 

គ្រាប់កាហ្វេប៉េរូ៖ កាហ្វេយូរូបាំបា និង ចាន់ចាម៉ាយ៉ូ ត្រូវបានគេស្គាល់ថា ជាគ្រាប់កាហ្វេអារ៉ាបីកាប៉េរូ ដាំដុះនៅរយៈកម្ពស់ 1200ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ភាគខាងត្បូងប្រទេស ជិតតំបន់ ម៉ាជូពីជូ និង ចាន់ចាម៉ាយ៉ូ នៅលើជំរាលភ្នំ អាន់ដេស់ ភាគខាងកើត នៃក្រុងលីម៉ា ក្នុងតំបន់ធាតុអាកាស ស្រដៀង​គ្នាទៅនឹង​ព្រៃអាម៉ាស៊ូន​ដីទំនាបភាគខាងកើត។ គ្រាប់កាហ្វេមានទំហំធំមធ្យមល្អ ផ្ទុក​ដោយ​​កម្រិត​អាស៊ីតទាប រសជាតិជាប់ចិត្ត និងក្លិនឈ្ងុយអស្ចារ្យ។ គ្រាប់​កាហ្វេ​អារ៉ាបី​កា​ប៉េរូ គឺរលោង ហ្មត់ ហើយមានក្លិនជាតិសូកូឡា និងជាតិ​គ្រាប់​ធញ្ញ​ជាតិ ប្លែក ពិសេស ឆ្ងាញ់ ជាមួយនឹងឱជារសជូរអែមស្រាល និងក្លិនប្រហើរ ព្រម​​ទាំង​ស្រទន់ក្រោយពេលញាំ។ គ្រាប់ចំរាញពីផ្លែកាហ្វេ លីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្ត​កណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្រក​កាហ្វេ​ចេញ​ស្ទើតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែល​អាចផ្តល់​រស​ជាតិ​ដ៏ល្អ។


គ្រាប់កាហ្វេអ៊ិលសាវ៉ាឌ័រ៖ គ្រាប់កាហ្វេអារ៉ាបីកា អ៊ិលសាវ៉ាឌ័រ ជាកាហ្វេកូនកាត់ ដូចជា ប័របុន និង ប៉ាកាម៉ារ៉ា បែបទំនើប ដាំដីខ្ពស់ ក្រោមម្លប់ជាដំណាក់ៗ ត្រូវពន្លឺថ្ងៃល្មម មានគ្រាប់ធំៗ។ គ្រាប់អ៊ិលសាវ៉ាឌ័រ មានរាងរលោង ហ្មត់ ស្រទន់ ហើយបំនែកគ្រាប់ធំៗ។ គ្រាប់កាហ្វេនេះល្បីដោយសារតែ រសជាតិផ្អែមស្រទន់ និង​ដាំ​របៀប​ជាគ្រាប់ធញ្ញជាតិព្រៃបែសរិរាង្គ ជារបៀបធំកាហ្វេ​ពេពីល​បែប​ជន​ជាតិ​ដើម។ ពេពីល គឺឈ្មោះវប្បធម៌នៃអម្បូរជនជាតិអាមេរិកកាំងដើម ដែល​រស់នៅ​តំបន់ភាគច្រើន ក្នុងប្រទេស អ៊ិលសាវ៉ាឌ័រ នៅពេលមានវត្តមានពួក អេស្ប៉ាញ​មកដល់។ វាត្រូវបានដាំដុះនៅតំបន់ជាច្រើន ជាពិសេសតំបន់ អ៊ិលបាល់សាម៉ូ ក្នុងជ្រលងដងភ្នំ ចាន់ចាម៉ាយ៉ូ ភាគខាងកើត ទីក្រុងលីម៉ា ក្នុង​រយៈកម្ពស់ 1200-1500ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ។ រសជាតិកាហ្វេ គឺមាន​ជាតិ​ផ្អែម​ស្រដៀងទឹកឃ្មុំ ជូរអែមដូចក្រូចក្រហម និងជាតិសូកូឡា។ ក្លិនរបស់វា ក្លិន​ផ្អែម​ដូចផ្លែឈើ ផ្កាព្រៃ និងហិលៗ ក្នុងទម្រង់គ្រាប់មូល ហើយ​មាន​ជាតិ​ជូរ​អែមៗ​ស្រាល។ ដោយសារតែរសជាតិគ្រាប់កាហ្វេ នេះ ស្រដៀងនឹងទឹកឃ្មុំ គេចូល​ប្រើ​វា​ក្នុងភេសជ្ជះលាយ ឬក្រឡុក ដើម្បីមានរសជាតិកាន់តែស្រទន់។ គ្រាប់ចំរាញ​ពី​ផ្លែ​កាហ្វេ លីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែល​ផលិត​ដោយ​ជន​ជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មាន​លក្ខណៈ​ពិសេស អាចផ្លុំសម្រកកាហ្វេចេញស្ទើតែទាំងអស់ ហើយគ្រាប់​កាហ្វេ​ឆ្អិន​ស្មើ​សាច់​ ដែលអាចផ្តល់រសជាតិដ៏ល្អ។

គ្រាប់កាហ្វេឡាវ៖ កាហ្វេអារ៉ាបីកាឡាវ ត្រូវបានគេស្គាល់ភាពល្បីល្បាញរបស់វា ដោយសារគុណភាពក្លិន 100%។ កាហ្វេឡាវ ត្រូវបានដាំដុះ នៅក្រោមម្លប់ឈើ នៅតំបន់ខ្ពង់រាប បូឡាវាន់ ប្រទេសឡាវ ដែលមានរយៈកម្ពស់ ចាប់ពី 1300ម៉ែត្រ ធៀប​នឹងនីវ៉ូទឹកសមុទ្រ។ គ្រាប់កាហ្វេទាំង នេះត្រូវបានបេះម្តងមួយផ្លែៗ ហើយ​លាង​សំអាត​ដោយប្រើទឹកលាយស្កត្នោតស្រាលដើម្បីយកក្លិន។ គ្រាប់ចំរាញពីផ្លែកាហ្វេ ដោយវិធីសាស្ត្រ Honey Process ហើយលីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្ត​កណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាច​ផ្លុំ​សម្រក​កាហ្វេ​ចេញ​ស្ទើតែ​ទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់​រសជាតិ​ដ៏ល្អ។ នៅពេលលីងក្នុងកម្រិតស្រាល គឺរសជាតិដូចស្មៅថ្នាំបុរាណ ស្រដៀង​នឹង​ជ័រ​ទំពាំងបារាំង។ នៅពេលលីងចាស់រៀងសម្បុរខ្មៅ រសជាតិភាយ​ក្លិន​ដល់​ខ្ទង់​ច្រមុះ​ខាង​លើថ្ងាស់ ស្រដៀងនឹងស្លឹកថ្នាំជក់។ ការរួកផ្សំឱជារស នេះហើយ ដែលគ្រាប់កាហ្វេអារ៉ាបីកាឡាវ សមស្របសំរាប់ភេសជ្ជះអ៊ិចស្រ្ពេសសូ និង​ទឹក​ដោះ​គោ។

៣. កិច្ចសហប្រតិការ និងផែនការអាជីវកម្ម <3

លើសពីនេះ ឱរា បានវិនិយោគដីចំការ ៣១ហិកតា នៅមណ្ឌលគិរី ដើម្បីដាំកាហ្វេ ដាំតែ ដាំកាកាវ ដាំប័រ និងដាំក្រូចទ្រើង ដើម្បីឱរា មានគ្រាប់កាហ្វេធម្មជាតិ ពីទឹកដីភូមិឡៅកា សង្កាត់សុខដុម ជិតតំបន់សមុទ្រឈើ ខេត្តមណ្ឌលគិរី ដើម្បី​បម្រើ​បងប្អូនអ្នកចូលចិត្តញាំកាហ្វេ និងជួយជីវភាព បងប្អូនជនជាតិដើមភាគតិច នៃតំបន់ភាគឥសាន នៃកម្ពុជា នេះ។

ឡៅកា គឺជាឈ្មោះអាហារបន្ទាប់បន្សំមួយប្រភេទ ដើម្បីញាំជាមួយបាយ ឬ​ដំឡូង របស់ជនជាតិដើមភាគតិច នៅតាមជ្រលងដងភ្នំ តំបន់ខ្ពង់រាប ក្នុង​ភូមិ​ភាគ​ឥសាន្ត ដូចជាខេត្តមណ្ឌលគិរី និងរតនគិរីជាដើម។ មុខម្ហូប ឡៅកា មានពីរប្រភេទ គឺ ទី១. គ្រាប់សណ្តែងដីចម្អិនជាមួយសាច់ជ្រូក របៀបជាឆា ហើយប្រភេទ ទី២. គឺ ស្លឹកដំឡូងផ្អែមស្ងោរជាមួយបង្គាគ្រៀមរបៀបជាស៊ុប។ មុខម្ហូប ដែលឈ្មោះថា ឡៅកា គឺភាគច្រើនតែងតែចម្អិតដោយផ្សំជាមួយ ទឹក​ប៉េង​ប៉ោះ សម្រាប់ជនជាតិនៅតំបន់ខ្ពង់រាប ឬទឹកខ្ទេះដូង សម្រាប់ជនជាតិ នៅ​តាម​ឆ្នេរ​សមុទ្រ។ លើសពីនេះ ឡៅកា ក៏ត្រូវបានគេអះអាងថាជា ភាសាផ្លូវការ របស់​ជនជាតិអំបូរ អូស្រ្តូណេស៊ី និង ម៉ាដាហ្គាស្កា ផងដែរ។ [1]

ដោយឡែក នៅខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា, ពាក្យថា ឡៅកា ត្រូវ​បាន​យក​ទៅ​ដាក់​ជាឈ្មោះភូមិមួយកន្លែង ឈ្មោះភូមិឡៅកា ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ដោយសារតែសាវតានៃម្ហូប ប្រវត្តិជនជាតិដើមភាគតិច និងជាទីតាំងភូមិសាស្ត្រធម្មជាតិ ជាប់នឹងសមុទ្រឈើ ក្នុង​ខេត្តមណ្ឌលគិរី ឡៅកាត្រូវបាន ក្រុមយុវជនមួយក្រុម ជ្រើសរើស​យក​មក​ធ្វើ​ជា​ឈ្មោះនៃគំរោងធំចំនួនបី លើផ្ទៃដីចំនួន ៣១ហិកតា ដូចជា៖ គម្រោងទី១. កសិដ្ឋានឡៅកា (Laoka Farm) ដើម្បីដាំធ្វើជា ចំការក្រូចវល្លិ៍ ឬក៏ហៅ​ម្យ៉ាង​ទៀតថា ក្រូចទ្រើង ដែលមានឈ្មោះជាភាសាអង់គ្លេសថា Passion, ចំការ​កាហ្វេ​រាប់ម៉ឺន​ដើម ដោយដាំទាំងប្រភេទអារ៉ាបីកា និងរ៉ូបូស្តា ដើម្បី​ប្រជាជនកម្ពុជា​មាន​កាហ្វេ​ធម្មជាតិគុណភាពខ្ពស់ទទួលបាន ពីព្រោះដីទីនេះ មានរយៈកំពស់ពី ៣០០ ទៅ ៧០០ ម៉ែត្រធៀបនឹងនីវ៉ូសមុទ្រ, ចំការថ្លែប័រ, ចំការកាកាវ, ចំការធុរេន, ចម្ការ​តែ, និងចំការល្មើ, គម្រោងទី២. គឺធ្វើជាតំបន់ទេសចរណ៍ធម្មជាតិអូរពងទូ (O’Pongtu Eco Resort) ដោយសារនៅផ្ទៃផ្នែកខាងក្រោយនៃចំការ គឺ​ជាប់​នឹង​អូរ​ធម្មជាតិ ដែលមានទំហំធំ ទឹកហូរច្រើន ដុំថ្មធំៗ ដើមឬស្សីព្រៃអមសង្ខាងអូរ ព្រម​ទាំងដើមឈើធំៗ អាយុរាប់រយឆ្នាំជាច្រើន ដែលមានទេសភាពស្រស់ត្រកាល ខ្យល់​អាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់ ដែលអាចស្នាក់នៅ និង​បោះ​តង់​បាន, ចំនែកគំរោងទី៣. គឺ មន្ទីពិសោធឡៅកា (Laoka Lab) គឺការ​រក្សា​នៅព្រៃ​ធម្មជាតិ​អោយបានច្រើនបំផុត ហើយដាំបន្ថែមនៅប្រភេទឈើកម្រ និង​ប្រភេទ​ស្មៅ​ឬស​ឈើ ប្រហែលជិត ១០០០ ប្រភេទរបស់កម្ពុជា ដែល​មានផ្ទុក​សារធាតុ​ថ្នាំ ដែលបងប្អូនជនជាតិដើមភាគតិចតែងតែប្រើ ដើម្បីព្យាបាល​ជម្ងឺរាប់​រយ​ឆ្នាំ​មក​ហើយ ដើម្បីថែរក្សា អភិរក្ស និងស្រាវជ្រាវអភិវឌ្ឍផលិតជាថ្នាំទំនើប បម្រើ​អោយ​វិស័យសុខាភិបាលរបស់ប្រជាជនកម្ពុជាទូទៅ។ លើសពីនេះ, គំរោង Laoka Project 11252 គឺក្នុងគោលបំណងធំ ដើម្បីចូលរួម​ធ្វើអោយ​ទឹក​ដីព្រៃ​ឈើ​កម្ពុជា​គ្មាន​ជាតិពុល ហើយជួយជីវភាពសហគមន៍​បងប្អូនជន​ជាតិដើមក្នុង​តំបន់នេះ​អោយ​​មានភាពរឹងមាំ និងចេរភាព។

៤. គោលការណ៍៖

 

កាត់ ៣% នៃប្រាក់ចំណេញ ជាភាគហ៊ុនសង្គម ធ្វើការងារសង្គម និងមនុស្សធម៌, កាត់ ១០% នៃប្រាក់ចំណេញ បង់ចូលទុនទ្រទ្រង់អាជីវកម្ម ដើម្បី​អភិវឌ្ឍ​អាជីវកម្ម​ថ្មីៗ, រកទទួលទានដោយភាពស្មោះត្រង់, ស្មោះត្រង់រវាងគ្នានឹងគ្នា, ស្មោះត្រង់​ជាមួយ​អតិថិជន​, ប្រើគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់, ធ្វើជំនួញសង្គម ជួយ​សង្គម, លើកកម្ពស់ និងការពារបរិស្ថាន។

ឱរា ចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ តទៅ។ <3

អាសយដ្ឋាន៖

F: ឱរាកាហ្វេ-AURA CAFE

E: auralaoka@gmail.com

P: (+855)1545 00 15/ (+855)92 45 00 15

H: ផ្ទះលេខ 558, ផ្លូវជាតិលេខ2, ចាក់អង្រែលើ, មានជ័យ, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា <3

!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page