top of page

កាហ្វេ, តែ និងសូកូឡា ធ្វើឱ្យអ្នកកាន់តែឆ្លាត



តាមការស្រាវជ្រាវថ្មីបំផុតមួយ អំពីវិទ្យាសាស្ត្រសរសៃប្រសាទ (neuroscience) អះអាងថា កាហ្វេ និងសូកូឡា គឺធ្វើឱ្យ ខួរក្បាលអ្នកកាន់តែឆ្លាត។ នេះ យោងតាម ការចុះផ្សាយរបស់ សារព័ត៌មាន Inc[dot]com កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩។ នែកវិទ្យាសាស្ត្រសរសៃប្រសាទ បន្តថា កាហ្វេ, តែ, និងសូកូឡា ទំនងជាធ្វើឱ្យសុខភាពខួរក្បាលកាន់តែមានសុខភាព និងធន់នឹងជំងឺសរសៃប្រសាទផ្សេងៗ។ ក្នុងឆ្នាំ២០១៩ នេះ មានការស្រាវជ្រាវធំៗ បង្ហាញពីសារៈសំខាន់ទាំងនេះ។


/ ការសិក្សារួមគ្នាមួយ ដោយ វិទ្យាស្ថានជាតិ អំពីអាយុ និង សាកលវិទ្យាល័យ ជន ហប់គីន (National Institute on Aging និង Johns Hopkins University) ដែលបានផ្សាយក្នុងទស្សនាវដ្តី Neurochemical Research magazine កាលពីខែមករា ឆ្នាំ២០១៩ នេះ បានរកឃើញថា សារធាតុគីមីម្យ៉ាង ឈ្មោះថា ម៉េធីលសាន់ធាញ (methylxanthines) ដែល មានក្នុងកាហ្វេ តែ និងសូកូឡាខ្មៅ(កាកាវ) “មានឥទ្ធិពលពិតប្រាកដ លើសកម្មភាពប្រព័ន្ធសរសៃប្រសាទទាំងមូល, បង្កើនសមត្ថភាពឥន្ទ្រីយារម្មណ៍ ក្នុងការបង្កើតចំណេះដឹងថ្មីៗ ហើយអាចការពារសរសៃប្រសាទ ប្រឆាំងនឹងការធ្វើដំណើរការខុសប្រក្រតី (dysfunction) និង ការស្លាប់ ដោយការដាច់សរសៃឈាមខួរក្បាល (stroke) ដោយកោសិកាខួរក្បាលងាប់ភ្លាមមួយរំពេច ដោយខ្វះអ៊ុកស៊ីស៊ែន ព្រោះឈាមមិនបានបញ្ចូលទៅខួរក្បាល, ជំងឺភ្លេចការចងចាំ (Alzheimer) ករណីធ្ងន់ធ្ងរ ធ្វើឱ្យសន្ទនាលែងកើត, និង ជំងឺញ័រដៃជើង ដែលបណ្តាលមកពីខួរក្បាលធ្វើដំណើរការលែងប្រក្រតី (Parkinson’s disease)។ ការសិក្សាខ្លះទៀត បានរកឃើញថា សារធាតុគីមី សាន់ធាញ មេតាបូឡាយ (xanthine metabolites) ដែល បបញ្ចេញមក នៅពេលខួរក្បាលធ្វើប្រតិកម្ម ជាតិកាហ្វេ, “ប្រហែលអាចចូលរួម ផ្តល់អត្ថប្រយោជន៍ នៃកាហ្វេ តែ និងសូកូឡា ដល់ សុខភាពខួរក្បាល។”


២/ ការវិភាគទិន្នន័យដ៏ច្រើន លើការសិក្សាចំនួន ១១ ស្តីពីការជះឥទ្ធិពល នៃកាហ្វេ លើសុខភាពខួរក្បាល ហើយបានបោះផ្សាយក្នុង World Journal of Surgival Oncology បានបង្ហាញថា ទាំងកាហ្វេ និងតែ (រួមទាំង កាកាវ) មិនត្រឹមតែអាចកាត់បន្ថយ ជំងឺភ្លេចភ្លាំងច្រើនទេ ថែមទាំងកាត់បន្ថយហានិភ័យ ជំងឺមហារីកខួរក្បាល ទៀតផង។


៣/ ការសិក្សាថ្មីមួយ នៅសាកលវិទ្យាល័យ Okayama University នៅប្រទេសជប៉ុន បានឱ្យដឹងថា សារធាតុកាហ្វេ មួយចំនួន ដូចជា CA និង CGA មានផ្ទុកសារធាតុ ដូចជា វីតាម៉ីន E, C, ប្រឆាំងជាតិពុល ដែលនាំឱ្យកោសិកាខួរក្បាលស្លាប់ (glial cells) និងបង្ការការពុកផុយ (antioxidative) នៃកោសិកាខួរក្បាល (neurodegeneration) ទាំងក្នុងខួរក្បាល (brain) និងក្នុងបណ្តាញសរសៃវិញ្ញាណក្នុងពោះរៀន (myenteric plexus)។


និយាយជារួម, ជាតិកាហ្វេអ៉ីន ធ្វើឱ្យខួរក្បាល កាន់តែរស់រវើក រហ័សរហួន និង ធន់នឹងជំងឺខួរក្បាល។

ការចងចាំ: ប្រសិនបើអ្នកចង់ឱ្យខួរក្បាលអ្នក មានសុខភាពល្អ ទាំងថ្ងៃនេះ និងក្នុងថ្ងៃអនាគត តាមវ័យអ្នក, អ្នកគួរតែផឹកកាហ្វេ, តែ, និងសូកូឡា កាកាវ។ អត្ថបទស្រាវជ្រាវ ថែមទាំងរំពឹងថា នឹងមានការដាក់បញ្ចូលសារធាតុកាហ្វេអ៉ីន ចូលក្នុងគ្រប់ភេសជ្ជះ និងរបស់បរិភោគ ដើម្បីអត្ថប្រយោជន៍ខាងលើនេះផង។ បើសិនដូចនេះមែន នោះកំណើនការញាំកាហ្វេ តែ និងសូកូឡា និងការដាំដុះដំណាំទាំងបីនេះ កាន់តែមានតម្រូវការច្រើនឡើងៗ ជាមិនខាន។

តើផឹក, ញាំ, ឬទទួលទាន ក្នុងកម្រិតណា?

ការស្រាវជ្រាវជាច្រើន បង្ហាញថា អ្នកអាចញាំបាន រហូតពី ៦ ទៅ ៨ ពែង (8oz cups) ក្នុងមួយថ្ងៃបាន, ជាពិសេស មុនម៉ោង ២រសៀល ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណេក។ ហើយយល់ល្អ ព្យាយាម កុំញាំកាហ្វេ ដោយដាក់ស្ក ឬក្រែម ថែម, ពោលគឺញាំកាហ្វេសុទ្ធ។



ប្រែសម្រួលដោយ: Aura Team

ឱរា កាហ្វេយល់ចិត្ត, ឱរា កាហ្វេនៃអាជីវកម្ម, ឱរា កាហ្វេនៃវប្បធម៌

 
 
 

Commentaires


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page