អត្ថប្រយោជន៍ នៃពពុះកាហ្វេ
- AURA CAFÉ
- Nov 9, 2018
- 1 min read

ថ្ងៃនេះ ឱរា សុំជូនអត្ថបទស្រាវជ្រាវខ្លីមួយទៀត អំពីអត្ថប្រយោជន៍ នៃពពុះកាហ្វេ <3
ពពុះកាហ្វេ ធម្មតា ដូចជា ពពុះ របស់ Capuccino និង Late ដែលមានពពុះច្រើន ហើយនិង ពពុះតិច ដូចជា Expresso គឺជាជាតិប្រេងធម្មជាតិមកពីគ្រាប់កាហ្វេ ដែលស្រាល ហេតុនេះហើយ បានជាពពុះ ឡើងមកខាងលើសាច់ទឹកកាហ្វេ។ ជាតិប្រេងធម្មជាតិរបស់កាហ្វេនេះ ជារសជាតិសុទ្ធរបស់កាហ្វេ ដែលខុសពីទឹកកាហ្វេឆុងដែលមានលាយទឹកចំរោះ។ សម្រាប់អ្នកចូលចិត្តញាំកាហ្វេ ហើយដឹងពីអត្ថប្រយោជន៍កាហ្វេ ពពុះកាហ្វេគឺមានរសជាតិពិសេស ឈ្ងុយ និងមានជាតិប្រេងច្រើន ល្អសម្រាប់ស្អែក និងប្រឆាំងខ្លាញ់ធាត់ក្នុងខ្លួន។
១/ ក្នុងពពុះប្រេងកាហ្វេ មានផ្ទុក វីតាម៉ីន E យ៉ាងច្រើន ដែលប្រឆាំងការស្លាប់កោសិកាស្បែក ហើយធ្វើអោយស្បែកមានសំណើម។
២/ ប្រេងជាតិកាហ្វេ ស្រូបយកទឹក ដូច្នេះពេលញាំកាហ្វេ ធ្វើអោយកែវភ្នែកថ្លា ស្រលះ ជាងពេលធម្មតា។
៣/ ប្រេងកាហ្វេ បន្ថយការជ្រីវជ្រួញលើមុខ ជិតត្របកភ្នែក។
៤/ ប្រេងកាហ្វេ បន្ថយការឈឺចាប់ ការហើម និងការឡើងក្រហម ពីការទិចរបស់ ឃ្មុំ។ (ពេលបងប្អូនឆុងកាហ្វេ ត្រូវឃ្មុំទិច អាចយកពពុះកាហ្វេលាបលើស្នាមទិច)
៥/ ប្រេងកាហ្វេ ជួយកាត់បន្ថយអង្គែលើស្បែកក្បាល ជាពិសេស។
៦/ ក្លិនប្រេងកាហ្វេ ជួយកាត់បន្ថយអារម្មណ៍ស្មុគ្រស្មាញ និងការបាក់ទឹកចិត្ត។
៧/ ប្រេងកាហ្វេ កាត់បន្ថយការឈឺចាប់សាច់ដុំ និងសន្លាក់។
៨/ ក្នុងប្រេងកាហ្វេ មានសារធាតុថ្នាំ ជួយទប់ស្កាត់ភាពចាស់ជរារបស់វ័យមនុស្ស។
បងប្អូនខ្លះ ពេលញាំកាហ្វេ កាយពពុះកាហ្វេចោល នេះគឺជាការខាតបង់អត្ថប្រយោជន៍យ៉ាងច្រើនរបស់ប្រេងកាហ្វេដែលល្អបំផុតសម្រាប់សុខភាពយើង។ <3
អត្ថបទដោយ៖ ឱរាកាហ្វេ
Comments