top of page

អត្ថប្រយោជន៍ខ្វិត

ហេតុអ្វីបានជា ផ្ទះកាហ្វេឱរា ណែនាំភេសជ្ជះខ្វិតក្រឡុក (wood apple smoothie) សម្រាប់អតិថិជនជាទីស្រលាញ់របស់ឱរា?


ខ្វិត ជា​ដំណាំ​ឈើ​ហូប​ផ្លែ​មួយ​ប្រភេទ​ដែល​ពេញនិយម​ណាស់ដែរ​ក្នុងប្រទេស​កម្ពុជា ហើយ​ផ្លែឈើ​នេះ​មិន​សម្បូរ​រាល់ថ្ងៃ​ឡើយ​ដោយ​វា​ចេញ​ផ្លែ​ទៅតាម​រដូវ​។ ផ្លែ​ខ្វិត​អាច​ទទួលទាន​បាន​ទាំង​នៅពេល​ខ្ចី​, ចាស់ និង​ទុំ គ្រាន់តែ​នៅពេល​ខ្ចី​វា​មាន​រសជាតិ​ចត់ ហើយ​ជូរអែម​នៅពេល​ចាស់ ឬ​ទុំ​។ ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់ និង​ធ្លាប់​ទទួលទាន​ផ្លែឈើ​នេះ​ក៏ដោយ ប៉ុន្តែ​ប្រហែលជា​មិនបាន​គិតដល់​ទេ​ថា ផ្លែ​ខ្វិត អាច​ផ្ដល់​ផល​ល្អប្រសើរ​ជាច្រើន​ចំពោះ​សុខភាព​។ [1] [2]



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៃ​ផ្លែ​ខ្វិត ៖



១. ល្អ​សម្រាប់​សុខភាព​ថ្លើម និង​តម្រងនោម​

​ផ្លែ​ខ្វិត មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​សមាសធាតុ​មួយចំនួន​ដែល​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី ហើយ​ថែមទាំង​ជួយ​ធ្វើ​ឲ្យ​ដំណើរការ​មុខងារ​ផ្សេងៗ​នៃ​រាងកាយ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​ផងដែរ​។ ផ្លែ​ខ្វិត​ជា​ប្រភព​ដ៏​ល្អ​នៃ​សារធាតុ Beta-carotene, សារធាតុ Thiamine និង Riboflavin ដែល​ជួយ​ពង្រឹង​សុខភាព​ថ្លើម ហើយ​សាច់​នៃ​ផ្លែឈើ​នេះ​ក៏​ដើរតួនាទី​ជា​សារធាតុ​បន្សាប​ជាតិពុល​ផ្សេងៗ​បែប​ធម្មជាតិ​ដែល​ជួយ​ការពារ​សុខភាព​តម្រង​នោម និង​ថ្លើម​។



២. គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម (​ករណី​បង្កដោយ Fluoride) 

Fluoride ជា​កត្តា​ដ៏​សំខាន់បំផុត​មួយ​ដែល​ជះឥទ្ធិពល​លើ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ សារធាតុ  Fluoride ក្នុង​ទឹក​ដែល​អ្នក​ទទួលទាន​បង្កើន​ការ​ធន់​ទៅនឹង​ជាតិ​គ្លុយកូស​នៃ​ឈាម​ដែល​បណ្ដាល​ឲ្យ​កើត​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ផ្លែ​ខ្វិត គឺមាន​ប្រយោជន៍​ណាស់​ក្នុងការ​គ្រប់គ្រង​សារធាតុ fluoride ដែល​បង្កបញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ក៏​ព្រោះ​សាច់​នៃ​ផ្លែឈើ​នេះ​មាន​ផ្ទុក​សមាសធាតុ​ដូចជា Saponis, Phytosterols, Flavonoids, Polyphenols និង Ascorbic acid ដែលមាន​ប្រសិទ្ធិភាព​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ ដូច្នេះ​ការទទួល​ទាន​ផ្លែ​ខ្វិត​អាចជួយ​កាត់បន្ថយ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​



៣. ព្យាបាល​ពស់​ចឹក និង​ឃ្មុំ​ទិច​

​តាំងពី​សម័យបុរាណ​មក​នៅក្នុង​ប្រទេស​ឥណ្ឌា សំបក​នៃ​ដើម​ខ្វិត​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​ពស់​ចឹក ហើយ​សំបក​ផ្លែ​ខ្វិត​វិញ គឺ​ប្រើ​សម្រាប់​ព្យាបាល​ឃ្មុំ​ទិច​។​



៤. ជួយ​រំលាយ​អាហារ​

​ការទទួល​ទាន​ផ្លែ​ខ្វិត​ទុំ អាចជួយ​ទប់ស្កាត់​បញ្ហា​ទល់លាមក​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​តាមរយៈ​សារធាតុ laxative ដែល​វា​មាន​ផ្ទុក​។ ផ្លែ​ខ្វិត ក៏​ជួយ​កម្ចាត់​ប៉ា​រ៉ា​សិត​ក្នុង​ពោះវៀន និង​ជា​ឱសថ​មួយ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​រំលាយ​អាហារ​ផងដែរ​។​



៥. ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ច្រើន​ប្រភេទ​

​ផ្លែ​ខ្វិត មាន​ផ្ទុក​សម្បូរ​ទៅដោយ Carbohydrates និង ប្រូតេអ៊ីន រួមទាំង​វីតាមីន A, B, C ជាតិ​កាល់ស្យូម​, ផូស្វ័រ ក៏ដូចជា​ជាតិ​ស​សៃ ដែល​ជួយ​រក្សាសុខ​ភា​ពរាងកា​យ​ល្អ​រឹងមាំ ជៀស​ផុតពី​ជំងឺ​ផ្សេងៗ​។​



​ទោះជា​យ៉ាងណា កុំ​ទទួលទាន​ច្រើនពេក​ក៏​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​អ្នក​ហើមពោះ​, ឈឺពោះ និង​ឈឺបំពង់ក​បាន​!



រៀបរៀងដោយ៖ ក្រុមឱរា


ឯកសារយោង៖​

[1] www.health.com.kh

[2] https://bit.ly/2rYydV1

[3] https://bit.ly/2ERwMQ4

 
 
 

Comentarios


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page