top of page

អ្វីជា ការ៉ាម៉ែល ម៉ាឈីអាតូ?



១/ ការ៉ាម៉ែល ម៉ាឈីអាតូ (Caramel Macchiato)៖ ការ៉ាម៉ែល ម៉ាឈីអាតូ ជាប្រភេទរូបមន្តកាហ្វេមួយប្រភេទ។ ពាក្យ ម៉ាឈីអាតូ “macchiato” គឺជាភាសាអ៊ីតាលី ដែលមានន័យថា សញ្ញា ឬស្នាម ឬអង្កត់ “marked”។


២/ លក្ខណៈពិសេស៖ ដំបូងបំផុត ការគូសអោយមានស្នាម ឬសិល្បៈលើកាហ្វេ (art on top of coffee) ត្រូវបានគេធ្វើអោយប្រើទឹកដោះគោ ចាក់លើកាហ្វេ Expresso, Cappuccino, Late តែប៉ុណ្ណោះ តែការប្រើទឹកដោះគោស្រស់ ទោះកំដៅឬអត់ ក៏ទឹកដោះគោស្រស់ធ្ងន់ ដូច្នេះវាហូរកាត់ពពុះកាហ្វេចូលទៅក្នុងទឹកកាហ្វេមួយចំនួន ដែលមើលទៅមានសិល្បៈស្អាត ប៉ុន្តែរសជាតិកាហ្វេប្រែប្រួលដោយសារបរិមាណទឹកដោះគោស្រស់។ ចំនែក Caramel Macchiato វិញ គឺការយកកាហ្វេ Late ជាមូលដ្ឋាន បន្ទាប់មក ប្រើទឹកស៊ីរ៉ូវាន់នីឡា ឬក៏ទឹកស្កឆ្នោតពិសេស ការ៉ាម៉ែល ចាក់ថ្នមៗ ពីខាងលើពពុះកាហ្វេ អោយចេញជាស្នាម ជាអង្កត់ ជាសញ្ញា “marked”។


៣/ វិធីញាំ៖ ពេលខ្លះ គេយកស្លាបព្រាកាហ្វេដួសពពុះជាប់ស្កការ៉ាម៉ែល មកញាំ រសជាតិលាយគ្នារវាងពពុះប្រេងកាហ្វេ និងស្កត្នោត ប៉ុន្តែពីដើម គេញាំផ្ទាល់ដោយមាត់ ទាំងពពុះប្រេងនិងស្កត្នោត ដែលធ្វើអោយពពុះប្រេងកាហ្វេនិងស្ក ជាប់នឹងបបូរមាត់អ្នកញាំ ដូចជាពុកមាត់ ជាសិល្បៈនៃការញាំកាហ្វេ ម៉ាឈីអាតូ ហើយគេអាចចំអន់គ្នា កំប្លែងសើច ពេលញាំកាហ្វេនេះ។ ញាំដំបូង រាងផ្អែមៗ ជាប់មាត់ជាប់ ក. ដោយសាររសជាតិស្កការ៉ាម៉ែល បន្ទាប់មកអស់ពពុះប្រេងកាហ្វេនិងស្ក ក៏ដល់សាច់ទឹកកាហ្វេសុទ្ធ ចុងក្រោយនៅបាត្រកែវ ក៏ទទួលរសជាតិផ្អែមស្កការ៉ាមែលមកម្តងទៀត ដែលធ្វើអោយ Caramel Macchiato ពេញនិយម ព្រោះញាំក្រេបដំបូង និងតំណក់ចុងក្រោយ ទទួលរសជាតិផ្អែម ដែលខុសពីប្រភេទកាហ្វេក្តៅផ្សេងៗ ដែលចុងក្រោយ ទទួលបានរសជាតិរាងចត់ រាងជូរ និងស្អិតបំពង់ក ឬស្កាតអណ្តាត។


អត្ថបទដោយ៖ ឱរាកាហ្វេ

 
 
 

Comments


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page