top of page

ហេតុអីយើងធ្វើវា?

Updated: Dec 17, 2018


បំណងរបស់ឱរា គឺធំជាងលុយ។



១/ បំណងឱរា (purpose and passion) គឺចង់ផ្តល់ជូនកាហ្វេឆ្ងាញ់បួនសាសន៍ ដល់ប្រជាជនខ្មែរ ទូទាំងប្រទេសកម្ពុជា។ ហេតុនេះ នូវរាល់ពេល ឱរា ឆុងកាហ្វេម្តងមួយកែវៗ ឱរា នឹកដល់រូបភាពដែលអតិថិជនឱរា បានកាន់កាហ្វេឆ្ងាញ់បួនសាសន៍ក្នុងដៃ ហើយពិសារដោយការពេញចិត្ត។ ជាការពិតហើយ កាហ្វេមានរសជាតិចត់ និងល្វីងខ្លះៗ ជាធម្មជាតិនៃកាហ្វេ។ ប៉ុន្តែ មានអ្វីដែលសំខាន់ជាងគេ ដែល ឱរា ចង់ជំរាបជូនបងប្អូនអតិថិជនកាហ្វេឱរា នៅទីនេះ។



២/ ដូចបងប្អូនដឹងស្រាប់ថា កាហ្វេឱរា ជាកាហ្វេលេខ១ បួនសាសន៍ មកពីប្រទេសប៉េរូ, អិលសាល់វ៉ាឌ័រ, ឡាវ, និងកម្ពុជា ខ្លួនឯង។ ថ្វីត្បិតតែកាហ្វេទាំងបួនសាសន៍ ដាំដុះ ថែទាំ ប្រមូលផល និងទុកដាក់ ដោយដៃប្រជាជនផ្សេងគ្នា នៅទីកន្លែងទឹកដីខុសគ្នា ប៉ុន្តែ អតីតកាលនៃ ឱរាកាហ្វេ មានប្រវត្តិជូរចត់តែមួយដូចគ្នា នោះគឺ សង្គ្រាម។ ប្រជាជនប៉េរូ ឆ្លងកាត់ជម្លោះប្រដាប់អាវុធរវាងរដ្ឋាភិបាល និងក្រុមកុំមុយនីស្តរយៈពេល ៣៨ឆ្នាំ ក្នុងអំឡុងទសវត្សន៍ទី ៨០។ ចំនែកប្រទេស អិលសាល់វ៉ាឌ័រ ឆ្លងកាត់សង្គ្រាមស៊ីវិល ជាង ១២ឆ្នាំ រវាងរដ្ឋាភិបាលដឹកនាំដោយពួកយោធា និងក្រុមឆ្វេងនិយម ដោយផ្តើមចេញពីរដ្ឋប្រហារ ឆ្នាំ១៩៧៩។ នៅប្រទេសឡាវ ជាជម្លោះយោធា រវាងក្រុមកុំមុយនីស្ត និង កម្លាំងឧទ្ទាមដែលមានមនោគមន៍វិជ្ជាម៉ាកស៊ីសនិយម ចន្លោះពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥។ រីឯនៅកម្ពុជាខ្លួនឯង ប្រជាជនខ្មែរបានឆ្លងកាត់សង្គ្រាមស៊ីវិល ជិត ៣០ឆ្នាំ រហូតមកដល់ទសវត្សន៍ទី៨០ ដោយសារជម្លោះប្រដាប់អាវុធ រវាងអ្នកមាន មនោគមន៍វិជ្ជាកុំមុយនីស្ត និងអ្នកសេរីនិយម។ សង្គ្រាម ការកាប់សម្លាប់ អំពើហិង្សា ការបំផ្លិចបំផ្លាញ បានធ្វើអោយទឹកដីព្រៃឈើក្នុងប្រទេសទាំងនេះ ត្រូវទុកចោល មិនបានបង្ករ បង្កើនផល ហើយជីវភាពប្រជាជនជួបការខ្វះខាតយ៉ាងខ្លាំង។ ក្រោយការចប់ជម្លោះ ប្រជាជននៃប្រទេសទាំងនេះ ជាពិសេសនៅតំបន់ភ្នំ តំបន់ខ្ពង់រាប ដែលពិបាកធ្វើស្រែស្ទូងស្រូវ ។ល។ បានចាប់ផ្តើមរបរដាំដុះចម្ការតែ ចម្ការកាហ្វេ ។ល។ ដែលពីដើមតំបន់ទាំងនោះ គឺជាតំបន់ដាំគ្រឿងញៀន និងអាភៀន ជាដើម។



៣/ ក្នុងចំនោមប្រទេសទាំងបួនខាងលើ មានតែកម្ពុជាទេ ដែលនៅមិនទាន់មានសមត្ថភាពនាំចេញ អោយបានទូលំទូលាយ នូវគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ ទៅកាន់ពិភពលោកបាន។ ដូច្នេះ ឱរា កាហ្វេបួនសាសន៍ គឺជួយជីវភាពប្រជាពលរដ្ឋកសិករដាំដុះកាហ្វេ ក្នុងបួនប្រទេស ដែលធ្លាប់រងគ្រោះដោយសារជម្លោះ និងសង្គ្រាមយ៉ាងខ្លោចផ្សា។ ប្រហែលដោយសារអតីតកាលដ៏ជូរចត់ដូចគ្នានេះហើយ ដែលបានធ្វើអោយអត្ថន័យ អត្ថរស ខ្លឹមសារ និងឱជារស ឱរាកាហ្វេបួនសាសន៍ មានលក្ខណៈពិសេសរបស់ខ្លួន ហើយផ្សាភ្ជាប់ទៅនឹងពាក្យស្លោកបីឃ្លា គឺ ឱរា កាហ្វេយល់ចិត្ត, ឱរា កាហ្វេនៃវប្បធម៌, ឱរា កាហ្វេនៃអាជីវកម្ម។ ឱរា កាហ្វេបួនសាសន៍ រូមបញ្ចូលតែមួយ រសជាតិនៃកាហ្វេសន្តិភាពក្រោយសង្គ្រាម រសជាតិកាហ្វេនៃក្តីសង្ឃឹម របស់ប្រជាជនបួនសាសន៍ នៅក្នុងពែង នៅក្នុងកែវ នៅក្នុងកំប៉ុងកាហ្វេឱរា ដែលនៅក្នុងដៃបងប្អូន មានអត្ថន័យយ៉ាងនេះឯង ហើយនេះជាមូលហេតុដែលយើងធ្វើវា។



អត្ថបទដោយ៖ ឱរា

 
 
 

Comments


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page