វិធីសាស្ត្រ ៨យ៉ាង ក្នុងការឆុងកាហ្វេ និងអត្ថប្រយោជន៍របស់វា
- AURA CAFÉ

- Dec 6, 2018
- 2 min read

អ្នកចូលចិត្តញាំកាហ្វេ ច្បាស់ជាដឹងថា វិធីឆុងកាហ្វេផ្សេងៗគ្នា ទៅលើ ក្លិន, លក្ខណៈ, ភាពស្រស់, និង រសជាតិ នៃកាហ្វេក្នុងកែវ ឬពែង របស់យើង។ ការឆុងកាហ្វេ មានវិធីឆុង ចំនួន ៨យ៉ាង ដែលមានវិធីធ្វើកាហ្វេផ្សេងៗ គ្នា និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ គ្នា តាមការនិយមរបស់អ្នកញាំកាហ្វេ។
វិធីទី (១). របៀបឆុងកាហ្វេបែបបារាំង French Press

ជាវិធីមួយ ក្នុងចំនោមវិធីដ៏ងាយបំផុត ដោយគ្រាន់តែចាក់កាហ្វេកិន ចូលទៅក្នុងទឹកក្តៅ ហើយយកកាកកាហ្វេចេញ។ ការឆុងរបៀបនេះ មានអត្ថប្រយោជន៍ បួនយ៉ាង សំខាន់ៗ ដូចជា៖ ក/ កាហ្វេប៉ះតែជាមួយទឹកក្តៅ និងដៃសង្កត់កម្ទេច់កាហ្វេ (french press) ដោយមិនឆ្លងកាត់ស្រទះចម្រោះ (filter) ដែលរក្សាជាតិកាហ្វេអុីនខ្ពស់ និងរសជាតិខ្លាំង; ខ/ វាជាការឆុងដែលស្អាតបំផុតមួយ ពីព្រោះមិនប្រើក្រដាស់ចម្រោះ ឬសំណាញ់ចម្រោះ ដែលផ្ទុកសារធាតុគីមី ដូចជាសារធាតុគីមីដែលផលិតនិងរក្សាក្រដាស់អោយនៅល្អ (dioxins) និង សារធាតុគីមីកុំអោយមានពណ៌ (epichlorohydrin) ពេលត្រូវទឹកក្តៅ ហើយក្លាយជាសារធាតុគីមី អាចបង្ករជាជំងឺមហារីក (carcinogenic) [1,2]; គ/ ការឆុងកាហ្វេបែបស្ងោរ គឺរក្សាសារធាតុគីមីរក្សាម្ហូបអាហារកុំអោយពុកផុយខូចស្អុយ (antioxidants) ដែលមាននៅក្នុងគ្រាប់កាហ្វេបានច្រើន ដូចជាអាស៊ីត chlorogenic ដែលជាសារធាតុគីមីប្រឆាំងនឹងជំងឺដូចជា ភ្លាត់ភ្លាំងច្រើន (Alzheimer), ញ័រសាច់ដុំ (Parkinson), និង ភាពមិនប្រក្រតីនៃខួរក្បាល (dementia), [3]; ឃ/ រសជាតិកាហ្វេខ្លាំង អាចអោយគេដឹងយ៉ាងងាយថា កាហ្វេក្នុងពែង ឆុងដោយប្រើវិធីសាស្ត្រ French Press។ ប្រសិនបើឆុង ដោយវិធីសាស្ត្រ French Press, ក្នុងបរិមាណទឹកកាហ្វេ 8 អោន ផ្ទុះជាតិកាហ្វេអុីន ប្រមាណ 107.5 មីលីក្រាម។

វិធី (២). វិធីឆុងកាហ្វេដំណក់ដោយស្វ័យប្រវត្តិ Automatic Drip Coffee

ការឆុងដោយប្រើវិធីនេះ ច្រើនតែឃើញនៅតាមបន្ទប់សណ្ឋាគារ និងផ្ទះមនុស្សចាស់។ ការឆុងរបៀបនេះ មានអត្ថប្រយោជន៍ចំនួនបី គឺ ក/ យើងអាចកំណត់ម៉ោង អោយម៉ាស៊ីនដំណើរការឆុងកាហ្វេ នៅពេលយើងក្រោកព្រឹកឡើង; ខ/ ម៉ាស៊ីនឆុងដំណក់ជាស្វ័យប្រវត្តិនេះ មានកន្លែងកិនគ្រាប់កាហ្វេ, មានកន្លែងរក្សាទុកអោយនៅក្តៅអ៊ុនៗ, ហើយអាចរើសរយៈពេលនៃការឆុង ដើម្បីបានកាហ្វេខ្លាំង និងរសជាតិឆ្ងាញ់; គ/ ការឆុងរបៀបនេះ ម៉ាស៊ីនមានស្រទាប់ក្រដាស់ច្រោះការពារប្រេងកាហ្វេកុំអោយឆ្លងកាត់ចូលទៅក្នុងទឹកកាហ្វេ ដែលអាចបង្ករជាជំងឺលើសខ្លាញ់ (cholesterol)។ ដូច្នេះការញាំកាហ្វេ ដោយប្រើការឆុងរបៀបនេះ ពីរ បី ពែង ក្នុងមួយថ្ងៃ អាចធ្វើអោយលើសជាតិខ្លាញ់ធាត់។ [4] ស្វែងយល់បន្ថែមពីទ្រនាប់ចម្រោះកាហ្វេឆុង, [5,6,7,8]។ ដោយសារការឆុងវិធីសាស្ត្រនេះ កាហ្វេត្រូវទឹកយូរ ដូច្នេះជាតិកាហ្វេអុីន មានច្រើន គឺប្រហែល 145 មីលីក្រាម ក្នុងមួយពែង។

វិធី (៣). ចាក់ស្រោចទឹកក្តៅលើកាហ្វេ Pour Over

វាជាវិធីសាស្ត្រឆុងកាហ្វេដំណក់មួយបែប ដោយចាក់ស្រោចទឹកក្តៅលើកាហ្វេ បានជាកាហ្វេខ្លាំងមួយកែវ ដែលអ្នកនិយមកាហ្វេខ្លះជឿថា ជាវិធីឆុងកាហ្វេល្អជាងគេបំផុតមួយ ដូចដែលយើងធ្លាប់ស្គាល់ ប្រដាប់ឆុងកាហ្វេម៉ាក Chemex និង Hario។ វិធីឆុងស្រោចទឹកក្តៅលើកាហ្វេ មានអត្ថប្រយោជន៍ ៤ យ៉ាងគឺ ក/ ទទួលបានរសជាតិកាហ្វេដែលខ្លាំង និងហ្មត់ល្អជាង ពីព្រោះទឹកក្តៅជ្រាបទៅសាច់កាហ្វេតិចៗ យឺតៗ ដែលល្អប្រសើរក្នុងការចម្រោះយកឱជារសជាតិ រសជាតិ និងក្លិនចេញពីគ្រាប់កាហ្វេល្អជាង។ [9]; ខ/ ការស្រោចទឹកទៅលើម្សៅកាហ្វេ អាចអោយយើងគ្រប់គ្រងបាននូវ រសជាតិ ភាពខ្លាំង ស៊ីតុណ្ណភាព និងបរិមាណទឹក; គ/ ប្រដាប់ចម្រោះប្រភេទ Chemex ជួយកម្ចាត់កករ ឬកម្ទេច់កាកកាហ្វេ, ជាតិប្រេង, និងអាស៊ីតធាត់, ដែលជួយអោយរសជាតិកាហ្វេកាន់តែប្រសើរឡើង, ហើយលប់បំបាត់ធាតុផ្សេងៗ ដែលអាចធ្វើអោយប៉ះពាល់ដល់រសជាតិកាហ្វេ។ [10]; ឃ/ Chemex ធ្វើឡើងមកពីកញ្ចក់ ជំនួសអោយកៅស៊ូផ្លាស្ទិក ដែលមានផ្ទុកសារធាតុ អរម៉ូន (endocrine) ដូចជា BPA ដែលអាចជ្រាប ឬលេច់ចូលទៅក្នុងភេសជ្ជះក្តៅ។ [11] យ៉ាងណាក៏ដោយ ការប្រើវិធីឆុងដោយស្រោចទឹក គឺត្រូវ រើសគ្រាប់កាហ្វេដែលមានគុណភាព ក្រដាស់ចម្រោះ និងសីតុណ្ណភាពដែលត្រឹមត្រូវ ទើបទទួលបានរសជាតិល្អ។ ដោយសារកាហ្វេកិន ត្រូវទឹកយូរ ទើបធ្វើអោយ ទឹកកាហ្វេមានផ្ទុកសារធាតុកាហ្វេអុីនច្រើន រហូតដល់ 145 មីលីក្រាម ក្នុងមួយកែវ ឬពែង។

វិធី (៤). ការឆុងកាហ្វេបែបត្រជាក់ Cold Brew Coffee

ការឆុងកាហ្វេបែបត្រជាក់ គឺដូចនឹងឈ្មោះវិធីតែម្តង ដោយប្រើទឹកត្រជាក់ ប៉ុន្តែវាធ្វើអោយមានភាពខុសគ្នារវាង កម្រិតជាតិ អាស៊ីត និងរសជាតិ។ អត្ថប្រយោជន៍ គឺ ក/ សារធាតុអាស៊ីតក្នុងកាហ្វេ 2/3 តិចជាងកម្រិតអាស៊ីតក្នុងកាហ្វេក្តៅ វាល្អសម្រាប់អ្នកញាំដែលមានជំងឺលើសជាតិអាស៊ីត តាមរយៈចំណីអាហារ; ខ/ នៅពេលកាហ្វេ ឆុងដោយទឹកត្រជាក់ ជាតិអាស៊ីតដែលផលិតបាន មានរសជាតិធម្មជាតិផ្អែមជាង; គ/ ការឆុងកាហ្វេត្រជាក់ ត្រូវធ្វើក្នុងទូរទឹកកក រយៈពេល 18-24ម៉ោង ដែលធ្វើអោយរសជាតិកាហ្វេប្រសើរជាង; ឃ/ វាមិនបានលឿនរហ័សដូចការឆុងកាហ្វេក្តៅ ដូច្នេះត្រូវឆុងទុកច្រើនជាមុន ប៉ុន្តែរសជាតិស្រួលញាំមួយបែបដែរ។ ការឆុងដោយទឹកត្រជាក់ ទទួលបានជាតិកាហ្វេអុីនច្រើនជាងកាហ្វេក្តៅ ព្រោះដោយសារគ្រាប់កាហ្វេកិន ត្រាំក្នុងទឹកយូរជាងកាហ្វេក្តៅ។

វិធី (៥). ការឆុងបែបជនជាតិតួគី Turkish Coffee

កាហ្វេកិនហ្មត់ ឆុងក្នុងថូរស្ពាន់ ឬថូរដេរ៉ា ក្នុងកម្រិតសីតុណ្ណភាពទាប ដើម្បីបង្កើនរសជាតិ។ កាហ្វេតួគី ត្រូវបានគេស្គាល់ដោយរសជាតិផ្អែម ដើម្បីក្រេបតិចៗ ពីព្រោះស្កពណ៌ស ត្រូវបានបន្ថែមចូល ក្នុងដំណាក់កាលនៃការឆុង (ជាមួយប្រភេទគ្រឿងហិល មួយចំនួន ដូចជា ក្រវ៉ាញ cardarmon និងសំបកឈើក្រអូប cinnamon)។ អត្ថប្រយោជន៍របស់វា គឺ ក/ សីតុណ្ណភាពឆុងទាប នៃកាហ្វេតួគី អាចលប់បំបាត់រសជាតិ ល្វីង នៃកាហ្វេស្ងោ, វិធីនេះ ត្រូវការម្សៅកាហ្វេកិនតែ 1/3 តិចជាវិធីសាស្ត្រឆុងផ្សេងៗ ទៀត, ខ/ ការបន្ថែមក្រវ៉ាញ និងសំបកឈើក្រអូប អាចជួយសម្រួលការរំលាយអាហារ។ ជាតិកាហ្វេ មានពី 163 មីលីក្រាម ក្នុង ទឹកកាហ្វេ 8 អោន ឬ 61 មីលីក្រាម ក្នុងទឹកកាហ្វេ 3អោន។

វិធី (៦). ការដាំកាហ្វេក្នុងកំសៀវទឹក Percolator

ជាវិធីដាំកាហ្វេក្នុងកំសៀវ លើទឹកក្តៅ ដោយដាំទឹកអោយពុះ ក្នុងកំសៀវ។ វិធីសាស្ត្រឆុងកាហ្វេបែបនេះ មានភាពល្បីល្បាញក្នុងទសវត្សន៍ 1950’s និង 1970’s ហើយត្រូវជំនួសអោយវិធីឆុងកាហ្វេផ្សេងៗ ដូចជាម៉ាស៊ីនឆុងកាហ្វេជាស្វ័យប្រវត្តិ។ មនុស្សមួយចំនួន អះអាងថា ការឆុងដោយដាំកាហ្វេក្នុងទឹកកំសៀវ ទទួលបានរសជាតិអន់ ប៉ុន្តែអ្នកខ្លះអះអាងផ្ទុយថា ទទួលបានរសជាតិកាហ្វេល្អ។ អត្ថប្រយោជន៍ គឺ ក/ រក្សាកំដៅឆុងកាហ្វេរយៈពេលយូរ ដោយមិនចាំបាច់ដុតកាហ្វេ ព្រោះចង់បានឆាប់, ខ/ ប្រសិនបើផលិតកាហ្វេសម្រាប់ក្រុមហ៊ុន អាចធ្វើកាហ្វេបានពីចន្លោះ 9-10 ពែង។ ជាតិកាហ្វេអុីន អាចមានប្រហែល 200 មីលីក្រាម ក្នុងមួយពែង។

វិធី (៧). បំពងឆុងកាហ្វេលំហរ AeroPress

ជាប្រដាប់ឆុងកាហ្វេមួយប្រភេទ រៀងជាបំពង់កែវអីណុក ដែលបង្កើតឡើងក្នុងឆ្នាំ 2005 ដោយ នាយក Aerobie លោក Alan Adler។ ការឆុង គឺត្រាំម្សៅកាហ្វេកិន ក្នុងទឹករយៈពេល ពី 10-50 វិនាទី អាស្រ័យលើម្សៅកាហ្វេ និងភាពខ្លាំងដែលចង់បាន បន្ទាប់មកប្រើកម្លាំងសង្កត់ អោយទឹកកាហ្វេរត់ឆ្លងកាត់បន្ទះចម្រោះ ដោយសង្កត់ដងដៃបូម ក្នុងបំពង់កែវអីណុក។ វិធីនេះ ពឹងផ្អែកទាំងស្រុងលើ វិធីសាស្ត្រទំនាញផែនដី ដើម្បីចម្រ៉ាញ់យករសជាតិកាហ្វេ ពីគ្រាប់កាហ្វេ។ អត្ថប្រយោជន៍ គឺ ក/ មាន PH ខ្ពស់ជាង ការឆុងបែបកាហ្វេដំណក់ (ជាតិអាស៊ីតតិច), ខ/ ចំណាយពេលតែ 30 វិនាទីដើម្បីឆុង, គ/ មានជាតិកាហ្វេអុីនទៀប (ប្រហែលបរិមាណ មួយពែង ឬ មួយចំពួយអុិចស្ព្រេសូ 1 shot of expresso), ឃ/ ឧបករណ៍នេះ មិនថ្លៃ ងាយស្រួលរកទិញ, ង/ ងាយស្រួលទុកដាក់ យកតាមខ្លួន, ច/ ចាក់-រុញ គឺចាក់ទឹក ហើយរុញយកទឹកកាហ្វេ ងាយស្រួល។ ជាតិកាហ្វេអុីន 64 មីលីក្រាម ក្នុងមួយពែង (single serving)។

វិធី (៨). កំសៀវថូរម៉ូកា Moka Pot

ជាការប្រើប្រាស់សំពាធ នៃចំហាយទឹកដាំពុះ ដើម្បីឆុងកាហ្វេខ្លាំង ដូចជា កាហ្វេ អុិចស្ព្រេសូជាដើម។ អត្ថប្រយោជន៍ គឺ ក/ មិនត្រូវថាមពលអគ្គិសនី គ្រាន់តែត្រូវការចំហេះទឹកដាំ, ខ/ ឧបករណ៍មានតម្លៃទាប, គ/ ធ្វើពីអាលុយមីញ៉ូម ដើម្បីរក្សាកំដៅខាងក្នុងកំសៀវថូរ, ឃ/ រសជាតិហ្មត់ ខ្លាំង។ ជាតិកាហ្វេអុីន គឺ 160 មីលីក្រាម ក្នុងទឹកកាហ្វេ 8អោន។

ជាទូទៅ មិនមានកម្រិតពីវិធីដែលយើងអាចឆុងកាហ្វេញាំនោះទេ មានវិធីជាច្រើនដែលអាចធ្វើបាន។ ពេលខ្លះ វាអាស្រ័យលើការនិយម របស់បុគ្គលម្នាក់ៗ។ យ៉ាងណាក៏ដោយ វិធីឆុងកាហ្វេ ទាំង 8យ៉ាងនេះ គឺពេញនិយមជាងគេ ហើយ មានលក្ខណៈពិសេស។ [12] ផ្ទាល់ខ្លួន ខ្ញុំចូលចិត្ត ការឆុងបែប Chemex, French Press និង ដំណក់ប្រើក្រដាស់ចម្រោះ។ ចុះបងប្អូនវិញ ចូលចិត្តវិធីមួយណា? #AuraTeam

គីម កាំសា
ទីប្រឹក្សាអាជីវកម្ម និងការគ្រប់គ្រង
ឱរាកាហ្វេ ភ្នំពេញ ៦/១២/២០១៨
ឯកសារយោង៖
[1,2] https://bit.ly/2E3kd4C ; និង https://bit.ly/2AvjEw5










![គ្រាប់កាហ្វេពិសេស
[Specialty Coffee]](https://static.wixstatic.com/media/52b6e3_3e8b2fb1fcbb44fab2156daaff4d3a71~mv2_d_2040_1530_s_2.jpg/v1/fill/w_980,h_735,al_c,q_85,usm_0.66_1.00_0.01,enc_avif,quality_auto/52b6e3_3e8b2fb1fcbb44fab2156daaff4d3a71~mv2_d_2040_1530_s_2.jpg)
Comments