top of page

រឿងរ៉ាវទឹកឃ្មុំឱរា មណ្ឌលគិរី

Updated: Dec 19, 2018

ឃ្មុំ ជាកម្មករកសិកម្ម ដោយសេរី។

រូបបុរសពាក់អាវយឺតកីឡារពណ៌ក្រហម គឺលោក សិទ្ធ ស៊ីផាត អ្នកចិញ្ចឹមឃ្មុំព្រៃ (Wild Beekeeper)។


=> Story of Aura Honey Mondulkiri

១/. ទឹកឃ្មុំឱរា (Aura Honey) ជាទឹកឃ្មុំព្រៃ (wild bee) ចិញ្ចឹមបែបធម្មជាតិ (nature-base feeding) ក្នុងចម្ការកាហ្វេ សុខដុម នៅតំបន់ឡៅកា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ដោយអ្នកជំនាញខាងចិញ្ចឹមឃ្មុំព្រៃ លោក សិទ្ធ ស៊ីផាត ដែលមានបទពិសោធន៍ក្នុងការងារចិញ្ចឹមឃ្មុំព្រៃ និងការងារអភិរក្សព្រៃឈើ រយៈពេលជាង ១០ឆ្នាំហើយ។



២/. លោក សិទ្ធ ស៊ីផាត ជាប្រជាជនខេត្តបន្ទាយមានជ័យ មានគ្រួសារក្នុងខេត្តសៀមរាប ហើយធ្វើការងារខាងព្រៃឈើ នៅភូមិភាគឦសាន ជាង ១០ឆ្នាំ ក៏ជាប់ចិត្តស្រលាញ់ព្រៃភ្នំធម្មជាតិ នៅតំបន់សមុទ្រឈើ ហើយលោកមានជំនក់ចិត្តយ៉ាងខ្លាំងលើការចិញ្ចឹមឃ្មុំព្រៃបែបធម្មជាតិ។ ការចិញ្ចឹមឃ្មុំព្រៃ បែបធម្មជាតិ ជាគំនិតផ្តួចផ្តើមរួម រវាងលោក Piseth Duk ដែលជាម្ចាស់ហាងកាហ្វេ De Burlap Cafe នៅតាខ្មៅ, ហាងលក់គ្រឿងម៉ាស៊ីនកាហ្វេ (Mechanic Coffee Roastery) នៅបឹងត្របែក, ចម្ការកាហ្វេសុខដុម (Sok Dom Farm) នៅមណ្ឌលគិរី និងលោក សិទ្ធ ស៊ីផាត ជាជាដៃគូរវិនិយោគ, មេការនៅចម្ការសុខដុម, និងជាអ្នកជំនាញចិញ្ចឹមឃ្មុំព្រៃ (Wild Beekeepr Expert)។



៣/. កាលពីជាងកន្លះឆ្នាំមុន ក្នុងនាមជាអ្នកចិញ្ចឹមឃ្មុំ (beekeeper) ក្នុងចម្ការសុខដុម (Sok Dom Farm) នៅក្រុងសែនមនោរម្យ លោក ស៊ីផាត មានតែឃ្មុំ ប្រហែល ២០ធុងប៉ុណ្ណោះ ពេលនោះ លោកបានប្រាប់យើងថា លោកចង់ចិញ្ចឹមឃ្មុំព្រៃបែបធម្មជាតិ អោយបាន ៥០០ធុង ដែលជាចំនួនមួយដ៏ច្រើនបំផុតនៅប្រទេសកម្ពុជាយើង។ បច្ចុប្បន្ននេះ លោក ស៊ីផាត បានចិញ្ចឹមឃ្មុំ បានជាង ១០០ធុងហើយ អោយធ្វើជាផ្ទះឃ្មុំ ជាធុងឈើ ប្រអប់បួនជ្រុង មួយប្រអប់មាន ១០ផ្លិត ដាក់តម្កល់លើកំណាត់ឈើ តម្រៀបគ្នាជាជួរ ក្រោមដំបូលស្បៃស្តើងពណ៌បៃតង នៅជុំវិញផ្ទះចម្ការសុខដុម ដែលអមដោយដើមក្រូចទ្រើង កាហ្វេ និងព្រៃឈើ នៅជាប់ជ្រលងដងភ្នំសមុទ្រឈើ។ ជារឿយៗ លោក ស៊ីផាត តែងតែដឹកឃ្មុំដើរលេង តាមព្រៃភ្នំ តាមចម្ការធម្មជាតិ របស់អ្នកស្រុក នៅតំបន់ឡៅកា នោះ ដើម្បីឃ្មុំបានក្រេបលំអងផ្កាដំណាំធម្មជាតិ (bee-friendly flowers) លើសពីនេះ ឃ្មុំព្រៃទាំងនោះ តែងតែទៅក្រេបលំអងផ្កា ពីផ្កាព្រៃនៅក្នុងបរិវេណ្ឌសមុទ្រឈើ រាប់សែនហិកតា។ ក្នុងមួយធុង ឃ្មុំព្រៃ អាចផលិតទឹកឃ្មុំបានពីចន្លោះ ១០ ទៅ ២០ លីត្រ។ ការចិញ្ចឹមឃ្មុំព្រៃបែបធម្មជាតិ គឺជាវិធីសាស្ត្រគ្រប់គ្រង និងធនានិរន្តរភាពរបស់ឃ្មុំព្រៃដ៏ល្អបំផុត ជាសវាងការដាច់ពូជ ការរើសម្បុក និងការដាច់អាហាររបស់ ឃ្មុំក្នុងករណី ដូររដូវ ដូរអាកាសធាតិ និងខ្វះលំអងផ្កាដើម្បីក្រេបយកមកធ្វើសម្បុក (ផ្ទះឃ្មុំ)។



៤/. អ្វីដែលគួរអោយកត់សម្គាល់គឺ លោក ស៊ីផាត តែងតែចិញ្ចឹម ថែរក្សាឃ្មុំព្រៃ របស់លោក ដូចជាកូនជាទីស្រលាញ់ដូច្នោះដែរ។ ដោយសារតែការថែទាំ ការយកចិត្តទុកដាក់ បានដិតដល់ ធ្វើអោយឃ្មុំមានសុខភាពល្អ ទើបទឹកឃ្មុំព្រៃ ចិញ្ចឹមបែបធម្មជាតិ នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានកំហាប់ថ្លាហ្មត់ល្អ ក្លិនឈ្ងុយប្រហើរដោយ ទឹកដមផ្កាព្រៃ (wild flower's nectar) លំអងផ្កាព្រៃ (wild flower's ovule) ពីសមុទ្រឈើ ហើយរសជាតិឆ្ងាញ់ជាពិសេស។ គាំទ្រទឹកឃ្មុំព្រៃនៅភាគឦសាន គឺគាំទ្រជីវភាពរបស់ប្រជាពលរដ្ឋអ្នកចិញ្ចឹមឃ្មុំព្រៃ នៅតំបន់ភាគឦសាន។ ឃ្មុំ ជាសត្វស្លាបល្អិត ដែលមិនត្រឹមតែជារោងចក្រធម្មជាតិផលិតទឹកឃ្មុំធម្មជាតិ ប៉ុណ្ណោះទេ ប៉ុន្តែវត្តមាន ការរស់រាន មានជីវិតរបស់ឃ្មុំ គឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះសង្វាក់ផលិតកម្មដាំដុះកសិកម្មរបស់ប្រជាជនក្នុងពិភពលោក ដោយសារតែការក្រេបលំអងផ្កាចម្លងពីដើមមួយ ទៅដើមមួយ ពីទងផ្កាមួយ ទៅទងផ្កាមួយ ពីព្រៃមួយ ទៅព្រៃមួយ ពីតំបន់មួយ ទៅតំបន់មួយ ដោយធ្វើអោយរុក្ខជាតិមានផ្កាមានផ្លែច្រើនៗ តាមរយៈការចម្លងលំអងផ្កា ដែលភាសាអង់គ្លេសហៅថា Pollination។ ផូលីណេសិន មានន័យថា ការចម្លងលំអងពីផ្កាមួយទៅផ្កាមួយ ដើម្បីអោយដើមឈើអាចមានផ្កាមានផ្លែបង្ករកំណើត។ ដូច្នេះហើយ បានជាចិញ្ចឹមឃ្មុំ មិនត្រឹមតែជួយអភរិក្សឃ្មុំព្រៃ តែថែមទាំងជួយរក្សាចេរភាពនៃសង្វាក់ផលិតកម្មកសិកម្មរបស់ប្រជាជនខ្មែរ នៅភាគឦសានផងដែរ។ ឃ្មុំ ជាកម្មករកសិកម្ម ដោយសេរី។ មានការសិក្សាខ្លះ អះអាងថា អាហារដែលមនុស្សយើងញាំរាល់ថ្ងៃ មួយភាគបី (1/3) គឺបានមក ដោយសារកម្លាំងពលកម្មរបស់ឃ្មុំដែលចម្លងលំអងធ្វើអោយដើមឈើមានផ្លែមានផ្កា។



៥/. ផ្កាស្រុក និងផ្កាព្រៃខ្លះៗ ដែលឃ្មុំព្រៃ ចិញ្ចឹមបែបធម្មជាតិ ចូលចិត្តក្រេបលំអង និងទឹកដមផ្កា ដូចជា ផ្កាស្រឡៅជូ(ពណ៌លឿង), ផ្កាស្រឡៅ, ផ្ការាំង, ផ្កាផ្ចឹក, ផ្កាត្បែង, ផ្កាពពេល, ផ្ការកា, ផ្កាម្ជូរព្រឹកព្រៃ (Abelmoschus moschatus), ម្ជូរព្រឹក(ស្រុក), ផ្កាក្រូចទ្រើង, ផ្កាកាហ្វេ, ផ្កាប័រ, ផ្កាធុរេន, ផ្កាទឹកដោះខ្លា, ផ្កាកណ្តឹង, ផ្កាស្បៃរឿងភ្នំ, វល្លិ៍ផ្កាស្នេហ៍, ផ្កាឈូករ័ត្ន ឬផ្កាព្រះអាទិត្យ, ផ្កាទន្ទ្រានខែតព្រៃ, ទន្ទ្រានខែតរមាស់ផ្កាលឿងតូច, ផ្កាម៉ូស្តាត (គេនិយមហៅផ្កាស្នោលឿង), ផ្កាតែ, ផ្កាក្បាលរុយពណ៌ស្វាយ, និងនៅមានផ្កាព្រៃរាប់រយមុខទៀត ក្នុងតំបន់អភិរក្ស និងតាមដងភ្នំជ្រលងភ្នំ ជាដើម។ ក្នុងចំនោមផ្កាខាងលើនេះ ផ្កាខ្លះផ្តល់ទឹកដប ផ្កាខ្លះផ្តល់ក្លិន ផ្កាខ្លះផ្តល់ពណ៌ ផ្កាខ្លះផ្តល់សម្រស់ ដល់ទឹកឃ្មុំអោយមានពណ៌ថ្លាហ្មត់ ឆ្លុះកែវថ្ម មិនស្រអាប់ មិនកករល្អក់ ជាដើម។



៦/. ដើម្បីជួយជីវភាព និងជួយសម្រេចក្តីស្រមៃរបស់ លោក ស៊ីផាត, ក្រុមសន្សំថ្ងៃរះ (Sunrise Saving Group) បានបង្កើតអាជីវកម្មលក់ទឹកឃ្មុំព្រៃ ចិញ្ចឹមបែបធម្មជាតិនេះ នៅហាងកាហ្វេ ឱរា នៅលើដងផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បញ្ជាក់៖ ការយកទឹកឃ្មុំព្រៃ មិនត្រូវបានយកទាំងអស់ឡើយ ដោយរក្សាទុកនូវក្បាលប៉ាងទឹកឃ្មុំ ដែលជាផ្ទះរបស់ឃ្មុំ ដើម្បីឃ្មុំមានផ្ទះ មានជំរក ចិញ្ជឹម និងបង្កើតកូន (brood) បន្តអាណានិគមឃ្មុំ ឬភាសាបច្ចេកទេស ហៅថា សម្បុកឃ្មុំ (bee colony)។ ទឹកឃ្មុំឱរា មណ្ឌលគិរី ត្រូវបានវេច់ខ្ចប់យ៉ាងស្អាត ក្នុងកែវថ្មគុណភាពខ្ពស់ Bormioli Rocco ផលិតនៅប្រទេសអុីតាលី ដើម្បីរក្សាគុណភាពទឹកឃ្មុំ និងរសជាតិទឹកឃ្មុំ អោយនៅល្អស្រស់ ហើយនិងមានអនាម័យខ្ពស់។ បញ្ជាក់៖ កែវថ្ម Bormioli Rocco ត្រូវបានផលិតតាំងពីឆ្នាំ ១៨២៥ ក្នុងខេត្តប៉ាម៉ា ក្នុងប្រទេសអុីតាលី ហើយលក់ចែកចាយក្នុងជាង ១០០ប្រទេសក្នុងពិភពលោក។



៧/. បងប្អូន ដែលគាំទ្រផលិតផលទឹកឃ្មុំព្រៃសុទ្ធ 100% ចិញ្ចឹមបែបធម្មជាតិ ដោយអ្នកជំនាញចិញ្ចឹមឃ្មុំព្រៃ ពីទឹកដីភាគឦសាន អាចអញ្ជើញមកជាវ នៅផ្ទះកាហ្វេឱរា ក-៦១១ សាខាទី១ នៅ ផ្ទះលេខ ៥៥៨ លើដងផ្លូវជាតិលេខ២, ចុះពីស្ពានអាកាសក្បាលថ្នល់ ១២០០ម៉ែត្រ នៅខាងឆ្វេងដៃ, ឬ ៧០ម៉ែត្រ ពីចំណតរថយន្តក្រុងរដ្ឋ លេខ ៤៨, ឬទល់មុខចំណត លេខ ៤៩ (ខាងមុខរោងចក្រអគ្គីសនី ទី២, ចាក់អង្រែ) លើផ្លូវជាតិលេខ២, ចាក់អង្រែលើ ឬទាក់ទងតាមលេខទូរស័ព្ទ ៖ 092 45 00 15 / 015 45 00 15។ ទឹកឃ្មុំព្រៃ មានអត្ថប្រយោជន៍ សម្រាប់សុខភាព និងការថែសម្ភស្ស ដោយញាំទឹកឃ្មុំសុទ្ធ ឬលាយជាថ្នាំវីតាមីនផ្សេងៗ ផងដែរ។



៨/. លើសពីនេះ ការជាវ ចាប់ពីកន្លះលីត្រឡើងទៅ យើងមានសេវាដឹកជញ្ជូនទៅដល់ផ្ទះបងប្អូនតែម្តង ក្នុងរាជធានីភ្នំពេញ, ទាក់ទងតាមលេខទូរស័ព្ទ ៖ 092 45 00 15 / 015 45 00 15។



សូមអញ្ជើញទស្សនាវីដេអូឯកសារខ្លី ស្តីពីការយកទឹកឃ្មុំព្រៃ ដែលចិញ្ចឹមបែបធម្មជាតិ ក្នុងចម្ការសុខដុម ខេត្តមណ្ឌលគិរី។ (Available soon...)


ភ្នំពេញ 13/12/2018

រក្សាសិទ្ធ ដោយ៖ ក្រុមឱរា <3

រូបភាពចម្ការ និងចិញ្ចឹមឃ្មុំព្រៃ គឺស្ថិតក្នុងចម្ការសុខដុម (Sok Dom Farm), រូបភាពផ្កាព្រៃ នៅក្នុង ចម្ការសែនមនោរម្យ (Senmonorom Farm/ FHF Farm), និងរូបភាពផ្សេងៗទៀត នៅក្នុង ចម្ការឡៅកា (Laoka Farm) ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា

 
 
 

Comments


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page