ប្រវត្តិ ឱរាកាហ្វេ HISTORY OF AURA CAFÉ
- AURA CAFÉ
- Oct 22, 2018
- 3 min read

១. ទស្សនៈវិស័យរបស់ឱរា គឺ “ផ្តល់ជូនកាហ្វេឆ្ងាញ់បួនសាសន៍ សម្រាប់ប្រជាជនខ្មែរ ទូទាំងប្រទេសកម្ពុជា។”
២. ពាក្យស្លោករបស់ឱរា គឺ “ឱរា កាហ្វេយល់ចិត្ត, ឱរា កាហ្វេនៃវប្បធម៌, ឱរា កាហ្វេនៃអាជីវកម្ម”
៣.ប្រវត្តិ ផ្ទះកាហ្វេ ឱរា
ឱរាកាហ្វេ ជាអាជីវកម្មកាហ្វេ ដោយយុវជនមួយក្រុម ដែលចូលចិត្តញាំកាហ្វេ ស្រលាញ់កាហ្វេ ពេញឱរា។ ឱរា ចង់ផ្តល់ជូននូវកាហ្វេ ដែលមានរសជាតិឆ្ងុយឆ្ងាញ់ មានគុណភាពខ្ពស់ តែតម្លៃសមរម្យ សម្រាប់អ្នកចូលចិត្តញាំកាហ្វេគ្រប់វ័យ។ ឱរា ឆុងកាហ្វេចេញពីចិត្ត ឱរារកទទួលទានទាំងសប្បាយចិត្ត ឱរាផ្តល់ជូនគុណភាព ឱរាថែរក្សាអត្តសញ្ញាណអក្សរឆ្លាក់ខ្មែរបុរាណ ឱរាជាផ្ទះកាហ្វេរបស់បងប្អូនទាំងអស់គ្នា។ ឱរា ជាកាហ្វេយល់ចិត្ត ដើម្បីថែរក្សាអត្តសញ្ញាណខ្មែរ និងបណ្តុះវប្បធម៌សន្ទនាគ្នារវាងខ្មែរនិងខ្មែរ។ ចង់ញាំកាហ្វេ ហើយសន្ទនាគ្នា មកឱរា។ ចង់ជជែកគ្នាពីវប្បធម៌ខ្មែរ មកឱរា។ ចង់ពិភាក្សារឿងអក្សរសាស្ត្រខ្មែរ មកឱរា។ ឱរា ជាផ្ទះកាហ្វេ នៃវប្បធម៌ និងអក្សរសាស្ត្រខ្មែរ។
ឱរា ជាអាជីវកម្មកាហ្វេលំដាប់ខ្នាតតូច នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់រសជាតិឈ្ងុយឆ្ងាញ់ នៃកាហ្វេបួនសាសន៍ មកពីប្រទេស ប៉េរូ, អិលសាវ៉ាឌ័រ, ឡាវ, និងកម្ពុជា ជូនអតិថិជន ទូទាំងប្រទេសកម្ពុជា។ ♥ ឱរា នឹងបង្កើតសាខាទូទាំងរាជធានីខេត្តក្រុង ទូទាំងប្រទេសកម្ពុជា ហើយ ឱរា សហការជាមួយចម្ការឡៅកា ដើម្បដាំដុះ ផលិត និងផ្គត់ផ្គង់គ្រាប់កាហ្វេដែលល្អបំផុតរបស់កម្ពុជា ទៅកាន់ពិភពលោក។ ♥ ឱរា កាហ្វេបួនសាសន៍, ឱរា កាហ្វេយល់ចិត្ត, ឱរា កាហ្វេនៃវប្បធម៌, ឱរា កាហ្វេនៃអាជីវកម្ម, ឱរា កាហ្វេនៃការងារ ♥, ឱរា ដើម្បីការរីកចម្រើន ការងារ និងមុខរបរ សម្រាប់យុវជនកម្ពុជា ♥ ៚
៤. រូបសញ្ញាកាហ្វេ គឺអក្សរ “ក” ខ្មែរបុរាណដែលប្រើក្នុងសម័យអង្គរ ដាក់ក្នុងរង្វង់ផ្កាព្រះអាទិត្យ (ផ្កាឈូករត្ន)។ “ក” តំណាងអោយកម្ពុជា, “ក” តំណាងអោយកាហ្វេ, “ក” តំណាងអោយកសាង បង្កើតការងារអោយយុវជន ដើម្បីមានសេរីភាពហិរញ្ញវត្ថុ, “ក” ជាព្យជ្ជនះទីមួយ នៃព្យជ្ជនះខ្មែរទាំង៣៣តួ តំណាងអោយការចាប់ផ្តើម, “ក” ក្នុងទម្រង់អក្សរខ្មែរសតវត្សន៍ទី១៣ តំណាងអោយផ្ទះមានជើងបី និងដំបូលពីរ គឺភាពរឹងមាំ និងគុណធម៌។
ឈ្មោះផ្ទះកាហ្វេ “ឱរាកាហ្វេ” ឆ្លាក់ជាអក្សរចម្លាក់បុរាណ យកក្បាច់ និងជើងព្យជ្ជនះ និងស្រះ ជាក្បាច់ជើងប្រាសាទខ្មែរបុរាណ ចំនែកចុងជើងព្យជ្ជនះ “ឱ” ឆ្លាក់ភ្ជាប់នឹងផ្កាកាហ្វេដែលកំពុងរីក មានប្រាំស្រទាប់ធំ និងស្រទាប់លំអងប្រាំ។ អក្សរឆ្លាក់បែបបុរាណនេះ ឆ្លាក់ដោយ ភិក្ខុ បោង វិបុល សមណសិស្ស វត្តចន្ទមូលី។
៥.គ្រាប់កាហ្វេ ឱរា បួនសាសន៍
គ្រាប់កាហ្វេកម្ពុជា៖ គ្រាប់កាហ្វេរ៉ូបូស្តា 100% មានគុណភាពខ្ពស់ ដែលបានដាំដុះនៅក្រោមម្លប់ឈើ នៅរយៈកម្ពស់ចាប់បី 500ម៉ែត្រឡើងទៅ ធៀបនឹងនីវ៉ូទឹកសមុទ្រ នៅតំបន់ជាច្រើន រួមមានប៊ូស្រា និងឡៅកា នៅខេត្តមណ្ឌលគិរី ភាគឥសាននៃប្រទេសកម្ពុជា។ កាហ្វេរូបូស្តាមានដើមកំណើតពីតំបន់ភាគកណ្តាល និងអាហ្វ្រិកខាងលិច។ ផ្លែកាហ្វេទាំងនេះ ត្រូវបានចំរ៉ាញ់ទៅជាគ្រាប់កាហ្វេ ដោយវិធីសាស្ត្រធម្មជាតិ ហើយលីង ដោយប្រើម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្រកកាហ្វេចេញស្ទើតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។ កាហ្វេរូបូស្តាអាចធន់នឹង អាកាសជាតិក្តៅរហូតដល់ 30អង្សាសេ ក្រោមកម្តៅថ្ងៃពេញ, ធន់នឹងជំងឺ និងសត្វល្អិត, ត្រូវការទឹកច្រើនដើម្បីលូតលាស់។ ផ្កា និងផ្លែរូបូស្តា មានក្លិនស្រដៀងនឹងផ្កាម្លិះ ហើយវាត្រូវពេល 6-8ខែ ដើម្បីទំឡើងក្រហមក្រម៉ៅ។ ដោយសារតែរូបូស្តា (2.2-2.7%) មានជាតិកាហ្វេអ៊ីនខ្ពស់ ធៀបនឹងអារ៉ាបីកា (1.2-1.5%) ដូច្នេះរូបូស្តាមានជាតិល្វីង សមស្របសំរាប់អ្នកចូលចិត្តកាហ្វេខ្លាំង។
គ្រាប់កាហ្វេប៉េរូ៖ កាហ្វេយូរូបាំបា និង ចាន់ចាម៉ាយ៉ូ ត្រូវបានគេស្គាល់ថា ជាគ្រាប់កាហ្វេអារ៉ាបីកាប៉េរូ ដាំដុះនៅរយៈកម្ពស់ 1200ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ភាគខាងត្បូងប្រទេស ជិតតំបន់ ម៉ាជូពីជូ និង ចាន់ចាម៉ាយ៉ូ នៅលើជំរាលភ្នំ អាន់ដេស់ ភាគខាងកើត នៃក្រុងលីម៉ា ក្នុងតំបន់ធាតុអាកាស ស្រដៀងគ្នាទៅនឹងព្រៃអាម៉ាស៊ូនដីទំនាបភាគខាងកើត។ គ្រាប់កាហ្វេមានទំហំធំមធ្យមល្អ ផ្ទុកដោយកម្រិតអាស៊ីតទាប រសជាតិជាប់ចិត្ត និងក្លិនឈ្ងុយអស្ចារ្យ។ គ្រាប់កាហ្វេអារ៉ាបីកាប៉េរូ គឺរលោង ហ្មត់ ហើយមានក្លិនជាតិសូកូឡា និងជាតិគ្រាប់ធញ្ញជាតិ ប្លែក ពិសេស ឆ្ងាញ់ ជាមួយនឹងឱជារសជូរអែមស្រាល និងក្លិនប្រហើរ ព្រមទាំងស្រទន់ក្រោយពេលញាំ។ គ្រាប់ចំរាញពីផ្លែកាហ្វេ លីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្រកកាហ្វេចេញស្ទើតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។
គ្រាប់កាហ្វេអ៊ិលសាល់វ៉ាឌ័រ៖ គ្រាប់កាហ្វេអារ៉ាបីកា អ៊ិលសាវ៉ាឌ័រ ជាកាហ្វេកូនកាត់ ដូចជា ប័របុន និង ប៉ាកាម៉ារ៉ា បែបទំនើប ដាំដីខ្ពស់ ក្រោមម្លប់ជាដំណាក់ៗ ត្រូវពន្លឺថ្ងៃល្មម មានគ្រាប់ធំៗ។ គ្រាប់អ៊ិលសាវ៉ាឌ័រ មានរាងរលោង ហ្មត់ ស្រទន់ ហើយបំនែកគ្រាប់ធំៗ។ គ្រាប់កាហ្វេនេះល្បីដោយសារតែ រសជាតិផ្អែមស្រទន់ និងដាំរបៀបជាគ្រាប់ធញ្ញជាតិព្រៃបែសរិរាង្គ ជារបៀបធំកាហ្វេពេពីលបែបជនជាតិដើម។ ពេពីល គឺឈ្មោះវប្បធម៌នៃអម្បូរជនជាតិអាមេរិកកាំងដើម ដែលរស់នៅតំបន់ភាគច្រើន ក្នុងប្រទេស អ៊ិលសាវ៉ាឌ័រ នៅពេលមានវត្តមានពួក អេស្ប៉ាញមកដល់។ វាត្រូវបានដាំដុះនៅតំបន់ជាច្រើន ជាពិសេសតំបន់ អ៊ិលបាល់សាម៉ូ ក្នុងជ្រលងដងភ្នំ ចាន់ចាម៉ាយ៉ូ ភាគខាងកើត ទីក្រុងលីម៉ា ក្នុងរយៈកម្ពស់ 1200-1500ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ។ រសជាតិកាហ្វេ គឺមានជាតិផ្អែមស្រដៀងទឹកឃ្មុំ ជូរអែមដូចក្រូចក្រហម និងជាតិសូកូឡា។ ក្លិនរបស់វា ក្លិនផ្អែមដូចផ្លែឈើ ផ្កាព្រៃ និងហិលៗ ក្នុងទម្រង់គ្រាប់មូល ហើយមានជាតិជូរអែមៗស្រាល។ ដោយសារតែរសជាតិគ្រាប់កាហ្វេ នេះ ស្រដៀងនឹងទឹកឃ្មុំ គេចូលប្រើវាក្នុងភេសជ្ជះលាយ ឬក្រឡុក ដើម្បីមានរសជាតិកាន់តែស្រទន់។ គ្រាប់ចំរាញពីផ្លែកាហ្វេ លីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្រកកាហ្វេចេញស្ទើតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។
គ្រាប់កាហ្វេឡាវ៖ កាហ្វេអារ៉ាបីកាឡាវ ត្រូវបានគេស្គាល់ភាពល្បីល្បាញរបស់វា ដោយសារគុណភាពក្លិន 100%។ កាហ្វេឡាវ ត្រូវបានដាំដុះ នៅក្រោមម្លប់ឈើ នៅតំបន់ខ្ពង់រាប បូឡាវាន់ ប្រទេសឡាវ ដែលមានរយៈកម្ពស់ ចាប់ពី 1300ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ គ្រាប់កាហ្វេទាំង នេះត្រូវបានបេះម្តងមួយផ្លែៗ ហើយលាងសំអាតដោយប្រើទឹកលាយស្កត្នោតស្រាលដើម្បីយកក្លិន។ គ្រាប់ចំរាញពីផ្លែកាហ្វេ ដោយវិធីសាស្ត្រ Honey Process ហើយលីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្រកកាហ្វេចេញស្ទើតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។ នៅពេលលីងក្នុងកម្រិតស្រាល គឺរសជាតិដូចស្មៅថ្នាំបុរាណ ស្រដៀងនឹងជ័រទំពាំងបារាំង។ នៅពេលលីងចាស់រៀងសម្បុរខ្មៅ រសជាតិភាយក្លិនដល់ខ្ទង់ច្រមុះខាងលើថ្ងាស់ ស្រដៀងនឹងស្លឹកថ្នាំជក់។ ការរួកផ្សំឱជារស នេះហើយ ដែលគ្រាប់កាហ្វេអារ៉ាបីកាឡាវ សមស្របសំរាប់ភេសជ្ជះអ៊ិចស្រ្ពេសសូ និងទឹកដោះគោ។
៦. កិច្ចសហប្រតិការ និងផែនការអាជីវកម្ម
លើសពីនេះ ឱរា បានវិនិយោគដីចំការ ៣១ហិកតា នៅមណ្ឌលគិរី ដើម្បីដាំកាហ្វេ ដាំតែ ដាំកាកាវ ដាំប័រ និងដាំក្រូចទ្រើង ដើម្បីឱរា មានគ្រាប់កាហ្វេធម្មជាតិ ពីទឹកដីភូមិឡៅកា សង្កាត់សុខដុម ជិតតំបន់សមុទ្រឈើ ខេត្តមណ្ឌលគិរី ដើម្បីបម្រើបងប្អូនអ្នកចូលចិត្តញាំកាហ្វេ និងជួយជីវភាព បងប្អូនជនជាតិដើមភាគតិច នៃតំបន់ភាគឥសាន នៃកម្ពុជា នេះ។
ឡៅកា គឺជាឈ្មោះអាហារបន្ទាប់បន្សំមួយប្រភេទ ដើម្បីញាំជាមួយបាយ ឬដំឡូង របស់ជនជាតិដើមភាគតិច នៅតាមជ្រលងដងភ្នំ តំបន់ខ្ពង់រាប ក្នុងភូមិភាគឥសាន្ត ដូចជាខេត្តមណ្ឌលគិរី និងរតនគិរីជាដើម។ មុខម្ហូប ឡៅកា មានពីរប្រភេទ គឺ ទី១. គ្រាប់សណ្តែងដីចម្អិនជាមួយសាច់ជ្រូក របៀបជាឆា ហើយប្រភេទ ទី២. គឺ ស្លឹកដំឡូងផ្អែមស្ងោរជាមួយបង្គាគ្រៀមរបៀបជាស៊ុប។ មុខម្ហូប ដែលឈ្មោះថា ឡៅកា គឺភាគច្រើនតែងតែចម្អិតដោយផ្សំជាមួយ ទឹកប៉េងប៉ោះ សម្រាប់ជនជាតិនៅតំបន់ខ្ពង់រាប ឬទឹកខ្ទេះដូង សម្រាប់ជនជាតិ នៅតាមឆ្នេរសមុទ្រ។ លើសពីនេះ ឡៅកា ក៏ត្រូវបានគេអះអាងថាជា ភាសាផ្លូវការ របស់ជនជាតិអំបូរ អូស្រ្តូណេស៊ី និង ម៉ាដាហ្គាស្កា ផងដែរ។ [1]
ដោយឡែក នៅខេត្តមណ្ឌលគិរី នៃប្រទេសកម្ពុជា, ពាក្យថា ឡៅកា ត្រូវបានយកទៅដាក់ជាឈ្មោះភូមិមួយកន្លែង ឈ្មោះភូមិឡៅកា ស្ថិតក្នុងសង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា។ ដោយសារតែសាវតានៃម្ហូប ប្រវត្តិជនជាតិដើមភាគតិច និងជាទីតាំងភូមិសាស្ត្រធម្មជាតិ ជាប់នឹងសមុទ្រឈើ ក្នុងខេត្តមណ្ឌលគិរី ឡៅកាត្រូវបាន ក្រុមយុវជនមួយក្រុម ជ្រើសរើសយកមកធ្វើជាឈ្មោះនៃគំរោងធំចំនួនបី លើផ្ទៃដីចំនួន ៣១ហិកតា ដូចជា៖ គម្រោងទី១. កសិដ្ឋានឡៅកា (https://www.facebook.com/laokafarm/) ដើម្បីដាំធ្វើជា ចំការក្រូចវល្លិ៍ ឬក៏ហៅម្យ៉ាងទៀតថា ក្រូចទ្រើង ដែលមានឈ្មោះជាភាសាអង់គ្លេសថា Passion, ចំការកាហ្វេរាប់ម៉ឺនដើម ដោយដាំទាំងប្រភេទអារ៉ាបីកា និងរ៉ូបូស្តា ដើម្បីប្រជាជនកម្ពុជាមានកាហ្វេធម្មជាតិគុណភាពខ្ពស់ទទួលបាន ពីព្រោះដីទីនេះ មានរយៈកំពស់ពី ៣០០ ទៅ ៧០០ ម៉ែត្រធៀបនឹងនីវ៉ូសមុទ្រ, ចំការថ្លែប័រ, ចំការកាកាវ, ចំការធុរេន, ចំការតែ, និងចំការល្មើ, គម្រោងទី២. គឺធ្វើជាតំបន់ទេសចរណ៍ធម្មជាតិអូរពងទូ (O’Pongtu Eco Resort) ដោយសារនៅផ្ទៃផ្នែកខាងក្រោយនៃចំការ គឺជាប់នឹងអូរធម្មជាតិ ដែលមានទំហំធំ ទឹកហូរច្រើន ដុំថ្មធំៗ ដើមឬស្សីព្រៃអមសង្ខាងអូរ ព្រមទាំងដើមឈើធំៗ អាយុរាប់រយឆ្នាំជាច្រើន ដែលមានទេសភាពស្រស់ត្រកាល ខ្យល់អាកាសបរិសុទ្ធ និងអាកាសធាតុត្រជាក់ ដែលអាចស្នាក់នៅ និងបោះតង់បាន, ចំនែកគំរោងទី៣. គឺ មន្ទីពិសោធឡៅកា (Laoka Lab) គឺការរក្សានៅព្រៃធម្មជាតិអោយបានច្រើនបំផុត ហើយដាំបន្ថែមនៅប្រភេទឈើកម្រ និងប្រភេទស្មៅឬសឈើ ប្រហែលជិត ១០០០ ប្រភេទរបស់កម្ពុជា ដែលមានផ្ទុកសារធាតុថ្នាំ ដែលបងប្អូនជនជាតិដើមភាគតិចតែងតែប្រើ ដើម្បីព្យាបាលជំងឺរាប់រយឆ្នាំមកហើយ ដើម្បីថែរក្សា អភិរក្ស និងស្រាវជ្រាវអភិវឌ្ឍផលិតជាថ្នាំទំនើប បម្រើអោយវិស័យសុខាភិបាលរបស់ប្រជាជនកម្ពុជាទូទៅ។ លើសពីនេះ, គំរោង Laoka Project 11252 គឺក្នុងគោលបំណងធំ ដើម្បីចូលរួមធ្វើអោយទឹកដីព្រៃឈើកម្ពុជាគ្មានជាតិពុល ហើយជួយជីវភាពសហគមន៍បងប្អូនជនជាតិដើមក្នុងតំបន់នេះអោយមានភាពរឹងមាំ និងចេរភាព។
៧. គោលការណ៍៖ កាត់ ៣% នៃប្រាក់ចំណេញ ជាភាគហ៊ុនសង្គម ធ្វើការងារសង្គម និងមនុស្សធម៌, កាត់ ១០% នៃប្រាក់ចំណេញ បង់ចូលទុនទ្រទ្រង់អាជីវកម្ម ដើម្បីអភិវឌ្ឍអាជីវកម្មថ្មីៗ, រកទទួលទានដោយភាពស្មោះត្រង់, ស្មោះត្រង់រវាងគ្នានឹងគ្នា, ស្មោះត្រង់ជាមួយអតិថិជន, ប្រើគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់, ធ្វើជំនួញសង្គម ជួយសង្គម, លើកកម្ពស់ និងការពារបរិស្ថាន។
៨. រង្វាន់ (Award)៖ ឱរា កាហ្វេឆ្ងាញ់បួនសាសន៍, ឱរា កាហ្វេយល់ចិត្ត, ឱរា កាហ្វេនៃវប្បធម៌, ឱរា កាហ្វេនៃអាជីវកម្ម, ឱរា កាហ្វេនៃការងារ និងមុខរបរ។
៩. ការធ្វើដំណើរ៖ ចុះពីស្ពានអាកាសក្បាលថ្នល់ ១២០០ម៉ែត្រ នៅខាងឆ្វេងដៃ, ឬ ៧០ម៉ែត្រ ពីចំណតរថយន្តក្រុងរដ្ឋ លេខ ៤៨, ឬទល់មុខចំណត លេខ ៤៩ (ខាងមុខរោងចក្រអគ្គីសនីទី២) លើផ្លូវជាតិលេខ២, ចាក់អង្រែ។
១០. ថ្ងៃកំណើតរបស់ ឱរា គឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។

អាស័យដ្ឋាន៖
F: ឱរាកាហ្វេ-AURA CAFE
E: auralaoka@gmail.com
P: (+855) 01545 00 15/ (+855) 092 45 00 15
W: https://auralaoka.wixsite.com/auracafe (www.auracafe.com.kh)
H: ផ្ទះលេខ 558, ផ្លូវជាតិលេខ2, ចាក់អង្រែលើ, មានជ័យ, ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា
Comentarios