top of page

ធ្វើម៉េចផ្សាយពាណិជ្ជកម្មកាហ្វេ លើ Facebook មានប្រសិទ្ធភាព?



របាយការណ៍ស្រាវជ្រាវអំពីអ្នកប្រើប្រាស់ នៃអាជីវកម្មកាហ្វេ ក្នុងប្រទេសកម្ពុជា ក្នុងខែតុលា ឆ្នាំ២០១៨ លើទិន្នន័យ ខែកញ្ញា ឆ្នាំ២០១៨។ Audience Insight on Coffee Business in Cambodia for Facebook Ads: Research insight report on 08/October/2018 based on Facebook data in September 2018. នេះជាអត្ថបទ សម្រាប់បងប្អូនដែលជាម្ចាស់អាជីវកម្មតូច និងធម្យម ដែលចង់ផ្សព្វផ្សាយកាហ្វេរបស់ខ្លួន លើហ្វេសបុក ដោយទិញ Ads។


I. លក្ខណៈប្រជាសាស្ត្រ Demographic

1/ ប្រជាជនប្រើ Facebook ដែលចាប់អារម្មណ៍លើវិស័យភេសជ្ជះកាហ្វេ៖

ក្នុងចំនោមអ្នកប្រើ Facebook ប្រហែល 7លាននាក់នៅកម្ពុជា, អ្នកសកម្ម លើវិស័យ ភេសជ្ជះកាហ្វេ មានចន្លោះពី 2-2.5លាននាក់ប្រចាំខែ។ ក្នុងនេះ 45% លើ 40% ចំនួនស្ត្រីដែលប្រើ Facebook ចាប់អារម្មណ៍លើភេសជ្ជះកាហ្វេ, ក្នុងនោះ 49% អាយុចន្លោះ 18-24ឆ្នាំ, 42% អាយុចន្លោះពី 25-34ឆ្នាំ; ចំនែក 55% លើ 60% ចំនួនបុរសដែលប្រើ Facebook ចាប់អារម្មណ៍លើភេសជ្ជះកាហ្វេ, ក្នុងនោះ 41% អាយុចន្លោះពី 18-24ឆ្នាំ, ហើយ 45% អាយុចន្លោះពី 25-34ឆ្នាំ។


2/ លក្ខណៈរបស់ប្រជាជនខាងលើ៖

ក្នុងចំនោមប្រជាជនសកម្ម ចន្លោះពី 2-2.5លាននាក់ លើវិស័យកាហ្វេនេះ គឺ 52% នៅលីវ, 27% រៀបការ, 18% មានទំនាក់ទំនង, និង ភ្ជាប់ពាក្យ 3%។


3/ កម្រិតវប្បធម៌អ្នកសកម្មលើវិស័យកាហ្វេ៖

ក្នុងចំនោមប្រជាជនសកម្ម ចន្លោះពី 2-2.5លាននាក់ លើវិស័យកាហ្វេនេះ គឺ 72% រៀនមហាវិទ្យាល័យ, 24% រៀននៅវិទ្យាល័យ, 4% រៀនថ្នាក់ក្រោមឧត្តម (អនុបណ្ឌិត និងបណ្ឌិត)។


4/ មុខរបរអ្នកសកម្មលើវិស័យកាហ្វេនៅកម្ពុជា៖

ក្នុងចំនោមប្រជាជនសកម្ម ចន្លោះពី 2-2.5លាននាក់ លើវិស័យកាហ្វេនេះ គឺ 28% ជាអ្នកលក់, 22% ជាអ្នកសេវារដ្ឋបាល, 12% ជាអ្នកធ្វើអាជីវកម្ម និងហិរញ្ញវត្ថុ, 11% ផ្នែកសេវាសុខាភិបាល និងសេវាព្យបាលថ្នាំពេទ្យ, 5% ជាអ្នកសេវាបច្ចេកទេស និងព័ត៌មានវិទ្យា, 5% ផ្នែកគណិតវិទ្យា និងគិតលេខ, 4% ជាអ្នកបម្រើការក្នុងវិស័យភោជនីយដ្ឋាន និងម្ហូបអាហារ, 4% ជាអ្នកធ្វើការលើសេវាជួលជុល និងតម្លើង, 3% អ្នកធ្វើការងារក្នុងវិទ្យាសាស្ត្រសង្គម រូបវិទ្យា និងជីវិត, 0.8% ជាអ្នកបម្រើសេវាផ្នែកច្បាប់។


II. ការចូលចិត្តទំព័រ Pages Likes

ក្នុងចំនោមប្រភេទថ្នាក់ (Catagory) ភេសជ្ជះ និងម្ហូបអាហារ (Food and Drink Beverage), ទំព័រ ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ទាំង 10 ក្នុងខែកញ្ញា ឆ្នាំ2018 គឺមានតែកាហ្វេ Mou Coffee និង Brown Coffee and Bakery ប៉ុណ្ណោះ ដែលឈជើងក្នុងលេខរៀងទី 5 ក្នុង តារាង 10។


III. ទីតាំង Location

សន្ទស្សន៍កំណើនអ្នកចូលចិត្ត និងចាប់អារម្មណ៍លើវិស័យកាហ្វេ ទាំង 10 ក្នុងខែកញ្ញា ឆ្នាំ2018 គឺ ក្រុងកំពត និងក្រុងកំពង់ចាម កើន 100%, ក្រុងកណ្តាល ខេត្តកណ្តាល 100%, ក្រុងតាខ្មៅ រាជធានីភ្នំពេញ 100%, ក្រុងព្រៃវែង 50%, ក្រុងស៊ីសុភណ្ឌ ខេត្តបាត់ដំបង 50%, ក្រុងស្វាយរៀង ខេត្តស្វាយរៀង 50%, ក្រុងបានលុង រតនៈគិរី 33%, ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ 33%។


IV. សកម្មភាព Activities

ក្នុងរយៈពេល 30ថ្ងៃកន្លងទៅ ប្រជាជនម្នាក់ ដែលប្រើ Facebook ហើយដែលចូលចិត្តវិស័យកាហ្វេ គឺបានចុចផ្សាយពាណិជ្ជកម្មកាហ្វេ ads clicked ចំនួន 36 ដង, ចុចចូលចិត្តការបង្ហោះ post click បាន 28 ដង, បញ្ចេញមតិ comment ចំនួន 15 ដង, ចែករំលែកការបង្ហោះ share post ចំនួន 8 ដង។ លើសពីនេះ ក្នុងចំនោមអ្នកចាប់អារម្មណ៍ សកម្ម លើវិស័យកាហ្វេខាងលើ គឺប្រើឧបករណ៍ ប្រើប្រព័ន្ធ Android ចំនួន 55%, iPhone/iPod ចំនួន 43% , និង កុំព្យូទ័រ 1%។

V.សន្និដ្ឋាន Conclusion

សម្រាប់អាជីវកម្មកាហ្វេ គ្រប់ទំហំ ប៉ុន្តែនេះជាយុទ្ធសាស្ត្រប្រូម៉ូសិនលក់កាហ្វេសម្រាប់អាជីវកម្មតូច និងមធ្យម តាមរយៈ Facebook៖

1/ ដើម្បីយករូបភាព (image) និងប្រជាប្រិយភាព (popularity) លើទំព័រ Page អាចប្រើ budget 2$ ក្នុងមួយថ្ងៃ លើទីតាំងក្រុងភ្នំពេញទាំងមូល ឬក្នុងខេត្តទាំងមូល ក្នុងរយៈពេល 10ថ្ងៃ។ ការវិភាគ promo ក្នុងតម្លៃនេះ គឺ ធ្វើអោយមនុស្សស្គាល់ (total reach) បាន 6,720 នាក់, ការចុច Likes បាន 800នាក់ ប្រហែល 100នាក់ក្នុងមួយថ្ងៃ, ចំណាយ (cost per page like) អស់ $0.02 ឬស្មើនឹង 80រៀលខ្មែរ ឬជិត 100រៀល។


2/ ដើម្បីអោយអតិថិជនជុំវិញហាងបានស្គាល់ និងកសាងអតិថិជនស្នូលជុំវិញហាង ក្នុងរង្វង់ 1, 3, 5 គីឡូម៉ែត្រពីហាង អោយស្គាល់អាជីវកម្ម Local Business អាចប្រើ Budget 1$ ក្នុងមួយថ្ងៃ ក្នុងរយៈពេល 10ថ្ងៃ។


3/ អាយុនៃប្រជាជនគោលដៅ target population users សម្រាប់ promo គឺ ចន្លោះពី 18-34ឆ្នាំ ដើម្បី outreach បានច្រើន ចាយលុយ promo មានប្រសិទ្ធភាព។


4/ សារខ្លឹមសារ ដែលសសេរបង្ហោះលើទំព័រ ក/ មិនលើសពីបីបន្ទាត់, ខ/ ថ្លឹងសម្តីរវាង បុរស និងស្ត្រី, គ/ ពាក្យសាមញ្ញងាយយល់ កំប្លែង ភាសាស្ទាវខ្លះ សម្រាប់យុវវ័យ, ឃ/ ការប្រូម៉ូ ផ្តោតលើមនុស្សនៅលីវ និងរៀបការ, លើសពីនេះ ង/ ផ្តោតលើមនុស្សដែលមានមុខរបរ អ្នកលក់ អ្នកសេវា អ្នកហិរញ្ញវត្ថុ ជាដើម។ តើមានប្រម៉ូសិនអី ពិសេសសម្រាប់ពួកគេ។


5/ ទាំងអក្សរ ទាំងសារ រូបភាព សំឡេង ឬវីដេអូ ត្រូវធ្វើសម្រាប់ទូរស័ព្ទទំនើប (smart phone) ដែលងាយស្រួលសម្រាប់អ្នកប្រើ iPhone និងប្រព័ន្ធ Android ដូចជា Samsung ជាដើម។


6/ ការសសេរ promo ជាលក្ខណៈ copy writing នេះ ត្រូវផ្តោតលើគោលការណ៍លក់ទាំងបួន៖

-មនុស្សមិនទិញរបស់ដោយហេតុផលទេ តែទិញរបស់ដោយអារម្មណ៍។ People don’t buy thing with logic but buy thing with emotion។

-មនុស្សទិញរបស់ ដើម្បីដោះស្រាយបញ្ហា មិនមែនទិញរបស់ ដើម្បីបង្កើតបញ្ហាទេ។ People buy thing to get out of problem not buy problem។

-មនុស្សមិនទិញរបស់និងសេវាទេ តែមនុស្សទិញរឿងរ៉ាវ។ People don’t buy good and service but buy story។

Fact Tell, Story Sell.


ចំណាំ៖

-មែនទែនទៅ គ្មានការប្រូម៉ូណាមួយ ដែលល្អឥតខ្ចោះ ដូចនឹងការប្រម៉ូ ដែលអ្នលលក់ បានជួបអ្នកទិញ ដោយផ្ទាល់ឡើយ។

-ចំពោះ វត្ថុ របស់របរ និងគ្រឿងញាំ គ្មានប្រូម៉ូអីល្អ ជាងការអោយអតិថិជន បាន ភ្លក្សរសជាតិ ពិតប្រាកដឡើយ។

-មាន សេវ៉ាប្រឹក្សាអាជីវកម្ម លើការ សសេរប្រវត្តិ story ហាងកាហ្វេ, គ្រាប់កាហ្វេ, copy writing ផ្សាយពាណិជ្ជកម្ម, ការគ្រប់គ្រង Facebook Ads, ការស្រាវជ្រាវអភិវឌ្ឍអាជីវកម្ម។



អត្ថបទដោយ៖ ឱរាកាហ្វេ

 
 
 

Comentários


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page