កាហ្វេដំណក់ ឱរា បួនសាសន៍ AURA DRIP
- AURA CAFÉ
- Oct 22, 2018
- 5 min read
Updated: Dec 17, 2018

THE STORY OF FOUR NATIONS AURA DRIP COFFEE

កាហ្វេឱរា គឺជាការរួមបញ្ចូលគ្នាពីគ្រាប់កាហ្វេលេខមួយ 100% បួនប្រភេទ មកពីបួនប្រទេស។ កាហ្វេរ៉ូបូស្តាកម្ពុជា (CAMBODIA ROBUSTA MONDOLKIRI) មានគុណភាពខ្ពស់ ដាំដុះនៅក្រោមម្លប់ឈើ នៅរយៈកម្ពស់ចាប់បី 500ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ នៅខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា។ រូបូស្តា មានជាតិកាហ្វេអ៊ីនខ្ពស់ ធៀបនឹងអារ៉ាបីកា សមស្របសំរាប់អ្នកចូលចិត្តកាហ្វេខ្លាំង។ អារ៉ាបីកាឡាវ (LAOS ARABICA) ល្បីល្បាញ ដោយសារគុណភាពក្លិន ដាំដុះនៅក្រោមម្លប់ឈើ នៅតំបន់ខ្ពង់រាបបូឡាវាន់ ប្រទេសឡាវ រយៈកម្ពស់ចាប់ពី1300ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ។ បេះម្តងមួយផ្លែៗ ហើយលាងសំអាតដោយទឹកលាយស្កត្នោតស្រាលដើម្បីយកក្លិន។ គ្រាប់លីងរាងចាស់ មានរសជាតិ និងក្លិន ស្រដៀងនឹងស្លឹកថ្នាំជក់ សមស្របសំរាប់ភេសជ្ជះអ៊ិចស្រ្ពេសសូ។ អារ៉ាបីកា អ៊ិលសាល់វ៉ាឌ័រ (EL SALVADOR ARABICA) ជាកាហ្វេកូនកាត់ ដូចជា ប័របុន និង ប៉ាកាម៉ារ៉ា ដាំដីខ្ពស់ ក្រោមម្លប់ ត្រូវពន្លឺថ្ងៃល្មម មានគ្រាប់ធំៗ ដាំបែបសរិរាង្គ តាមរបៀបជនជាតិដើមប៉េពិល នៅតំបន់អ៊ិលបាល់សាម៉ូ ក្នុងជ្រលងដងភ្នំចាន់ចាម៉ាយ៉ូ ភាគខាងកើត ទីក្រុងលីម៉ា ក្នុងរយៈកម្ពស់ 1200-1500ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ។ រសជាតិស្រដៀងនឹងទឹកឃ្មុំ សមស្របនឹងភេសជ្ជះក្រឡុក រសជាតិកាន់តែស្រទន់។ អារ៉ាបីកាប៉េរូ (PERU ARABICA) ដាំដុះនៅរយៈកម្ពស់ 1200ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ភាគខាងត្បូងប្រទេស ជិតតំបន់ ម៉ាជូពីជូ និង ចាន់ចាម៉ាយ៉ូ នៅលើជំរាលភ្នំ អាន់ដេស់ ភាគខាងកើត នៃក្រុងលីម៉ា ក្នុងតំបន់ធាតុអាកាស ស្រដៀងគ្នានឹងព្រៃអាម៉ាស៊ូន។ គ្រាប់ធំ មានកម្រិតជាតិជូរទាប រសជាតិជាប់ចិត្ត និងក្លិនឈ្ងុយអស្ចារ្យ។ ផ្លែកាហ្វេទាំងនេះ ត្រូវបានចម្រាញ់ទៅជាគ្រាប់កាហ្វេ ដោយវិធីធម្មជាតិ និងលីងដោយម៉ាស៊ីន Hot Fluid Air Roaster ផលិតដោយជនជាតិខ្មែរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ ពិសេសអាចផ្លុំសម្បកគ្រាប់កាហ្វេចេញស្ទើរទាំងអស់ គ្រាប់ឆ្អិនស្មើសាច់ រក្សារសជាតិ និងក្លិនបានយ៉ាងល្អ។

AURA COFFEE is the combination of four 100% premium grade coffee from four nations – Cambodia, Laos, El Salvador and Peru. A legendary Cambodian Robusta grown in low altitude at 500-meter above sea-level under shade in MondolkiriCambodia with Natural Process.Its flagrance and aroma like jasmine, contains twice caffeine, best for coffee lover who likes strong coffee.Laos Arabica known of its aromatic quality, grown at 1300-meter highland shade in Bolaven Plateau with hand-picked honey process. At darker roasts, its flavors like tobacco leaf, best for espresso and milk drinks.El Salvador Arabica is the hybrid like Bourbon and Pacamara, big beans, grown under high degree of shade with full sunshine, its renounce by its certified organic coffee as Café Pepilin the valley of Chanchamayo, east of Lima at elevation of 1200-1500 meters above sea level. Its honey-like sweetness have made El Salvador bean is a great choice for blends, making it smoother.Peru Arabica is grown at elevation of 1200-meter above sea level in the southern part near Machu Pichu, and Chanchamayo regions on the western slopes of the Andes Mountain, east of Lima in closely match climates to the eastern lowland jungle of Amazon Basin. Bean is medium body, delightful flavor and aromatic qualities. Beans are freshly roasted with Cambodian Handmade Hot Fluid Air Roaster Machine at Takhmau Town, Kandal Province, Kingdom of Cambodia. This roaster machine can blow almost pearl, dry bean very well and keep coffee’s best flavor and aroma.

1/ PERU ARABICA COFFEE
កាហ្វេយូរូបាំបា និង ចាន់ចាម៉ាយ៉ូ ត្រូវបានគេស្គាល់ថា ជាគ្រាប់កាហ្វេអារ៉ាបីកាប៉េរូ ដាំដុះនៅរយៈកម្ពស់ 1200ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ ភាគខាងត្បូងប្រទេស ជិតតំបន់ ម៉ាជូពីជូ និង ចាន់ចាម៉ាយ៉ូ នៅលើជំរាលភ្នំ អាន់ដេស់ ភាគខាងកើត នៃក្រុងលីម៉ា ក្នុងតំបន់ធាតុអាកាស ស្រដៀងគ្នាទៅនឹងព្រៃអាម៉ាស៊ូនដីទំនាបភាគខាងកើត។ គ្រាប់កាហ្វេមានទំហំធំមធ្យមល្អ ផ្ទុកដោយកម្រិតអាស៊ីតទាប រសជាតិជាប់ចិត្ត និងក្លិនឈ្ងុយអស្ចារ្យ។ គ្រាប់កាហ្វេអារ៉ាបីកាប៉េរូ គឺរលោង ហ្មត់ ហើយមានក្លិនជាតិសូកូឡា និងជាតិគ្រាប់ធញ្ញជាតិ ប្លែក ពិសេស ឆ្ងាញ់ ជាមួយនឹងឱជារសជូរអែមស្រាល និងក្លិនប្រហើរ ព្រមទាំងស្រទន់ក្រោយពេលញាំ។ គ្រាប់ចម្រាញ់ពីផ្លែកាហ្វេ លីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្បកកាហ្វេចេញស្ទើរតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។

Urubamba and Chanchamayo Coffee known as Peru Arabica Coffee is grown at elevation of about 1200 meters above sea level and higher in the southern part of the country near Machu Pichu, and Chanchamayo regions on the western slopes of the Andes Mountain east of Lima in closely match climates including western coastal plain, high and rugged Andes mountain, and eastern lowland jungle of Amazon Basin. The Beans exhibits a medium body with a moderate to bright acidity and delightful flavor and aromatic qualities.Bean is freshly roasted with Cambodian Handmade Hot Fluid Air Roaster Machine at Takhmau Town, Kandal Province, Kingdom of Cambodia. This roaster machine can blow almost pearl and dry bean very well keeping coffee’s best flavor and aroma. It is smooth and delicate and very well balanced with nutty and chocolaty tone and a sweet citrus taste in both flavor and aroma as well as the pleasant aftertaste. The taste is soft and sweet.

2/ EL SALVADOR ARABICA COFFEE
គ្រាប់កាហ្វេអារ៉ាបីកា អ៊ិលសាល់វ៉ាឌ័រ ជាកាហ្វេកូនកាត់ ដូចជា ប័របុន និង ប៉ាកាម៉ារ៉ា បែបទំនើប ដាំដីខ្ពស់ ក្រោមម្លប់ជាដំណាក់ៗ ត្រូវពន្លឺថ្ងៃល្មម មានគ្រាប់ធំៗ។ គ្រាប់អ៊ិលសាវ៉ាឌ័រ មានរាងរលោង ហ្មត់ ស្រទន់ ហើយបំនែកគ្រាប់ធំៗ។ គ្រាប់កាហ្វេនេះល្បីដោយសារតែ រសជាតិផ្អែមស្រទន់ និងដាំរបៀបជាគ្រាប់ធញ្ញជាតិព្រៃបែសរិរាង្គ ជារបៀបធំកាហ្វេពេពីលបែបជនជាតិដើម។ ពេពីល គឺឈ្មោះវប្បធម៌នៃអម្បូរជនជាតិអាមេរិកកាំងដើម ដែលរស់នៅតំបន់ភាគច្រើន ក្នុងប្រទេស អ៊ិលសាវ៉ាឌ័រ នៅពេលមានវត្តមានពួក អេស្ប៉ាញមកដល់។ វាត្រូវបានដាំដុះនៅតំបន់ជាច្រើន ជាពិសេសតំបន់ អ៊ិលបាល់សាម៉ូ ក្នុងជ្រលងដងភ្នំ ចាន់ចាម៉ាយ៉ូ ភាគខាងកើត ទីក្រុងលីម៉ា ក្នុងរយៈកម្ពស់ 1200-1500ម៉ែត្រ ធៀបនឹងនីវ៉ូសមុទ្រ។ រសជាតិកាហ្វេ គឺមានជាតិផ្អែមស្រដៀងទឹកឃ្មុំ ជូរអែមដូចក្រូចក្រហម និងជាតិសូកូឡា។ ក្លិនរបស់វា ក្លិនផ្អែមដូចផ្លែឈើ ផ្កាព្រៃ និងហិលៗ ក្នុងទម្រង់គ្រាប់មូល ហើយមានជាតិជូរអែមៗស្រាល។ ដោយសារតែរសជាតិគ្រាប់កាហ្វេ នេះ ស្រដៀងនឹងទឹកឃ្មុំ គេចូលប្រើវាក្នុងភេសជ្ជះលាយ ឬក្រឡុក ដើម្បីមានរសជាតិកាន់តែស្រទន់។ គ្រាប់ចំរាញពីផ្លែកាហ្វេ លីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្បកកាហ្វេចេញស្ទើរតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។

Arabica El Salvador is hybrid like Bourbon and Pacamara with more modern, sun-grown hybrid coffee, and form in big beans and grown under high degree of shade. El Salvador coffees can be fine, gentle, fragrant, seductive and superior in cup quality. El Salvador coffee get its renounce due to its pleasantly sweet, nutty certified organic coffee as Café Pepil. Pepil is the name of one of the Native American cultures that dominated El Salvador at the time of the arrival of the Spanish. It grown in the central region of the country on the western slopes of the Andes Mountains at the El Balsamo Quezaltepec in the renowned high green valley of Chanchamayo east of lima at elevation of about 1200-1500 meters above sea level and higher.Bean is freshly roasted with Cambodian Handmade Hot Fluid Air Roaster Machine at Takhmau Town, Kandal Province, Kingdom of Cambodia. This roaster machine can blow almost pearl and dry bean very well keeping coffee’s best flavor and aroma. Its flavor is sweet (honey), citrus (tangerine), chocolate. Its aroma is sweet (fruity), floral and spice in round body with bright and sweet acidity. Its honey-like sweetness have made El Salvador coffees a great choice for use in coffee blends, making it smoother.

3/ LAOS ARABICA COFFEE
កាហ្វេអារ៉ាបីកាឡាវ ត្រូវបានគេស្គាល់ភាពល្បីល្បាញរបស់វា ដោយសារគុណភាពក្លិន 100%។ កាហ្វេឡាវ ត្រូវបានដាំដុះ នៅក្រោមម្លប់ឈើ នៅតំបន់ខ្ពង់រាប បូឡាវាន់ ប្រទេសឡាវ ដែលមានរយៈកម្ពស់ ចាប់ពី 1300ម៉ែត្រ ធៀបនឹងនីវ៉ូទឹកសមុទ្រ។ គ្រាប់កាហ្វេទាំង នេះត្រូវបានបេះម្តងមួយផ្លែៗ ហើយលាងសំអាតដោយប្រើទឹកលាយស្កត្នោតស្រាលដើម្បីយកក្លិន។ គ្រាប់ចម្រាញ់ពីផ្លែកាហ្វេ ដោយវិធីសាស្ត្រ Honey Process ហើយលីងនៅស្រស់ៗ ដោយម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្បកកាហ្វេចេញស្ទើរតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។ នៅពេលលីងក្នុងកម្រិតស្រាល គឺរសជាតិដូចស្មៅថ្នាំបុរាណ ស្រដៀងនឹងជ័រទំពាំងបារាំង។ នៅពេលលីងចាស់រាងសម្បុរខ្មៅ រសជាតិភាយក្លិនដល់ខ្ទង់ច្រមុះខាងលើថ្ងាស់ ស្រដៀងនឹងស្លឹកថ្នាំជក់។ ការរួកផ្សំឱជារស នេះហើយ ដែលគ្រាប់កាហ្វេអារ៉ាបីកាឡាវ សមស្របសំរាប់ភេសជ្ជះអ៊ិចស្រ្ពេសសូ និងទឹកដោះគោ។

Laos Arabica Coffee known of its aromatic quality both dry and wet at a premium grade 100%. It grown from 1300-meter highland shade grown coffee plant in Bolaven Plateau Laos with hand-picked as honey process. It is clean with hints of caramel but has an underlying vegetal component that maybe typical of coffees from Southeast Asia. It is freshly roasted with Cambodian Hand-Made Hot Fluid Air Roaster Machine at Takhmau Town, Kandal Province, Kingdom of Cambodia. The predominant flavor at lighter roasts is herbal or vegetal, a sort of buttered asparagus. This is especially noticeable as the cup cold. Aromatic qualities and flavor profile are consistent. Coffee is sweet and crisp, vegetal note is not unpleasant, since one does not expect it in coffee. At darker roasts, peaty flavors come to the fore and balance the vegetal origin flavor, giving an overall impression of tobacco leaf. This combination tastes more conventional, and works well for espresso and milk drinks. We provide the care that the beans deserve.

4/ CAMBODIA ROBUSTA MONDOLKIRI COFFEE
គ្រាប់កាហ្វេរ៉ូបូស្តា 100% មានគុណភាពខ្ពស់ ដែលបានដាំដុះនៅក្រោមម្លប់ឈើ នៅរយៈកម្ពស់ចាប់បី 500ម៉ែត្រឡើងទៅ ធៀបនឹងនីវ៉ូទឹកសមុទ្រ នៅតំបន់ជាច្រើន រួមមានប៊ូស្រា និងឡៅកា នៅខេត្តមណ្ឌលគិរី ភាគឦសាននៃប្រទេសកម្ពុជា។ កាហ្វេរូបូស្តាមានដើមកំណើតពីតំបន់ភាគកណ្តាល និងអាហ្វ្រិកខាងលិច។ ផ្លែកាហ្វេទាំងនេះ ត្រូវបានចម្រាញ់ទៅជាគ្រាប់កាហ្វេ ដោយវិធីសាស្ត្រធម្មជាតិ ហើយលីង ដោយប្រើម៉ាស៊ីន Hot Fluid Air Roaster ដែលផលិតដោយជនជាតិខ្មែរ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ ម៉ាស៊ីនលីងនេះ មានលក្ខណៈពិសេស អាចផ្លុំសម្បកកាហ្វេចេញស្ទើរតែទាំងអស់ ហើយគ្រាប់កាហ្វេឆ្អិនស្មើសាច់ ដែលអាចផ្តល់រសជាតិដ៏ល្អ។ កាហ្វេរូបូស្តាអាចធន់នឹង អាកាសជាតិក្តៅរហូតដល់ 30អង្សាសេ ក្រោមកម្តៅថ្ងៃពេញ, ធន់នឹងជំងឺ និងសត្វល្អិត, ត្រូវការទឹកច្រើនដើម្បីលូតលាស់។ ផ្កា និងផ្លែរូបូស្តា មានក្លិនស្រដៀងនឹងផ្កាម្លិះ ហើយវាត្រូវពេល 6-8ខែ ដើម្បីទំឡើងក្រហមក្រម៉ៅ។ ដោយសារតែរូបូស្តា (2.2-2.7%) មានជាតិកាហ្វេអ៊ីនខ្ពស់ ធៀបនឹងអារ៉ាបីកា (1.2-1.5%) ដូច្នេះរូបូស្តាមានជាតិល្វីង សមស្របសំរាប់អ្នកចូលចិត្តកាហ្វេខ្លាំង។

A premium grade 100% Cambodian Robusta coffee grown in low altitude from the height of 500-meter above sea-level under shade tree in different areas including Bousra and Laoka in MondolKiri northwestern province of Cambodia with natural Process. Robusta originated in central and western sub-Sahara Africa. Bean is freshly roasted with Cambodian Handmade Hot Fluid Air Roaster Machine at Takhmau Town, Kandal Province, Kingdom of Cambodia. This roaster machine can blow almost pearl and dry bean very well keeping coffee’s best flavor and aroma. This coffee bean used mainly for instant coffee and blends. Robusta can stand hot temperature up to 30C and full sun. It also stays hydrated and requires a lot of water to be happy and healthy. It is resistant to insects and disease. Its flower and bean flagrance like jasmine aroma. It takes 6-8 months to ripen in deep red color. The higher caffeine in Robusta also lends to a bitter flavor in brewed coffee. A cup of brewed Robusta (2.2-2.7% caffeine) contains around twice as much caffeine as a cup of Arabica (1.2-1.5% caffeine). It is best for who likes strong coffee flavor and taste. We provide the care that the beans deserve.

អាស័យដ្ឋាន៖
F: ឱរាកាហ្វេ - AURA CAFÉ
E: auralaoka@gmail.com
P: (+855) 01545 00 15/ (+855) 092 45 00 15
H: ផ្ទះលេខ 558, ផ្លូវជាតិលេខ2, ចាក់អង្រែលើ, មានជ័យ, ភ្នំពេញ, កម្ពុជា
Comments