top of page

គោលការណ៍សិទ្ធឯកជនភាព ឱរាកាហ្វេ កម្ពុជា

  • Writer: AURA CAFÉ
    AURA CAFÉ
  • Oct 22, 2018
  • 2 min read

Updated: Nov 29, 2018



ឱរាកាហ្វេ - AURA CAFÉ រក្សា និងការពារ សិទ្ធឯកជនភាពរបស់អតិថិជន (Privacy Policy)។


១/ ការទិញដោយប្រើក្រេឌីតកាត (Credit Card, Credit Debit Card)

ព័ត៌មានទាំងអស់នៃក្រេឌីតកាត របស់អតិថិជន នឹងត្រូវបានប្រើសម្រាប់តែការគិតប្រាក់ថ្លៃកាហ្វេ ម្តងៗ តែប៉ុណ្ណោះ ហើយប្រើជាមួយនឹងមធ្យោបាយទូរទាត់ ដែលមានសុវត្ថិភាព និងមានការទទួលស្គាល់ជាអន្តរជាតិ (Payment Processing Authority) ដូចជា Paypal តាមរយៈ Visa និង MasterCard ជាដើម និងមធ្យោបាយបង់លុយអនឡាញក្នុងស្រុក មួយចំនួនដូចជា Pi Pay, ToanChit (ACLEDA), True Money, តែប៉ុណ្ណោះ។

២/ ព័ត៌មានផ្ទាល់ខ្លួន (Personal Information)

ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ដូចជាឈ្មោះ លេខទូរស័ព្ទ អីម៉ែល គណនីបណ្តាញសង្គម អាស័យដ្ឋានផ្ទះ និងអាស័យដ្ឋានអគារធ្វើការ ត្រូវបានស្នើសុំពីអតិថិជន តែក្នុងករណី ដូចជា ដើម្បីដឹកជញ្ជូនកាហ្វេជូនអតិថិជន, ដើម្បីទូរទាត់វិក័យបត្រលក់ទិញ, ដើម្បីផ្តល់រង្វាន់ជូនអតិថិជន, និងដើម្បីជូនដំណឹងពីការថែមជូន (promotion) ថ្មីៗ, និងព្រមទាំងកម្មវិធីផ្សេងៗ ដែលទាក់ទងនឹងចំណេះដឹង សង្គម ការរស់នៅ គ្រួសារ វប្បធម៌ អក្សរសាស្ត្រ សិល្បះ ការថតរូប គំនូរ ការងារ អាជីវកម្ម និងការវិនិយោគតែប៉ុណ្ណោះ។


៣/ អាស័យដ្ឋានអីម៉ែល (Email Submission)

ការចុះឈ្មោះ លើគេហទំព័រ ឱរា ដោយប្រើអីម៉ែល គឺមិនត្រូវបានចែកចាយ ឬផ្សព្វផ្សាយ ឬលក់ ឬប្តូរ ឬជួល ឬផ្តល់ជូនទៅភាគីទីបីណាឡើយ ហើយក៏មិនបង្ហាញ ជាសាធារណៈជាដាច់ខាត លើកលែងតែអតិថិជន អនុញ្ញាតអោយធ្វើ តាមរយៈការស្នើសុំពី ឱរា។


៤/ ការផ្តល់មតិ និងការសសើរ (Rates and Reviews)

ការផ្តល់មតិ ការសសើរ ការផ្តល់ពិន្ទុ និងការផ្តល់អនុសាសន៍ (review, feedback, rating, recommendation) មានន័យថា អតិថិជន ព្រមព្រៀងអោយ ផ្សព្វផ្សាយ និងចែកចាយនូវមតិទាំងនោះ ដោយផ្នែកខ្លះ ឬទាំងស្រុក លើបណ្តាញសង្គម គេហទំព័រ និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗ ទៀត របស់ ឱរា។


៥/ ការប្រើកម្មវិធីសម្រួលការប្រើគេហទំព័រ (Cookies & Google Adwords)

គេហទំព័រ និងបណ្តាញសង្គមផ្សេងៗ របស់ ឱរា អាចនឹងប្រើកម្មវិធីដើម្បីសម្រួលដំណើរការប្រើប្រាស់ទំព័រទាំងនេះ។ យ៉ាងណាក៏ដោយ អតិថិជនអាចចូលទៅ Google's Ads Settings ដើម្បីកែតម្រូវលក្ខខណ្ឌផ្សេងៗ តាមការពេញចិត្តរបស់ខ្លួន ថាអនុញ្ញាត ឬមិនអនុញ្ញាត។


៦/ ការបញ្ចេញព័ត៌មានឯកជន (Personal Information Disclosure)

ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន អាចត្រូវបានបញ្ចេញក្រៅបាន សម្រាប់តែអាជ្ញាធរ មានសមត្ថកិច្ច ដូចជាមន្ត្រីពន្ធដា និងនគរបាល ជាដើម ដោយមានដីការ ឬ/និង លិខិតរដ្ឋបាល ដើម្បីស្នើសុំ តែប៉ុណ្ណោះ។


៧/ ការរក្សាទុកព័ត៌មានផ្ទាល់ខ្លួន (Personal Information Security)

ព័ត៌មានផ្ទាល់ខ្លួន របស់អតិថិជនទាំងអស់ ត្រូវបានរក្សាទុកក្នុងប្រព័ន្ធទិន្នន័យរបស់ ឱរា និង ប្រព័ន្ធទិន្នន័យមេ (Master Database) សម្រាប់តែទំនាក់ទំនងការងារ រវាង ឱរា និងក្រុមហ៊ុនទិន្នន័យ, និងសម្រាប់តែ រវាង ឱរា និង អតិថិជន តែប៉ុណ្ណោះ។ ប្រសិនបើក្រុមហ៊ុនផ្តល់សេវាទិន្នន័យ (Product/ Service Database Providor) យកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនឱរា ឬ/និង ព័ត៌មានអាជីវកម្មឱរា អោយប្រើប្រាស់ ផ្សព្វផ្សាយ ក្នុងរូបភាពណាក៏ដោយ ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន និងសាមីស្ថាបន នោះជាទង្វើខុសច្បាប់ ដែលត្រូវទទួលខុសត្រូវចំពោះមុខ ឱរា, អតិថិជនឱរា, និងច្បាប់ជាធរមានរបស់កម្ពុជា។


៨/ ភាគីទី៣ (Third-Party Providers)

ភាគីទីបី អាចយកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនឱរា ទៅប្រើបាន តែក្នុងករណី ដើម្បីធ្វើអោយការបម្រើសេវា និងផលិតផល របស់ ឱរា កាន់តែមានប្រសិទ្ធភាពតែប៉ុណ្ណោះ ហើយត្រូវមានការអនុញ្ញាតពី ឱរា ជាមុន។

៩/ ការស្នើសុំមើលព័ត៌មានផ្ទាល់ខ្លួន (Right to Access to the Personal Information) ឱរា រក្សាសិទ្ធ ថា អាច ឬ មិនអាច អនុញ្ញាតអោយអតិថិជនណាម្នាក់ ចូលមើលព័ត៌មានផ្ទាល់ខ្លួន របស់ខ្លួន ក្នុងប្រព័ន្ធទិន្នន័យឱរា, ប្រព័ន្ធគិតលុយ, ប្រព័ន្ធគ្រប់គ្រងឱរា, ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ។ល។ យោងទៅតាមការស្នើសុំជាក់ស្តែង និងមានគោលបំណងច្បាស់លាស់ ហើយស្របច្បាប់ របស់អតិថិជនម្នាក់ៗ ដោយពិនិត្យតាមករណីជាក់ស្តែងនីមួយៗ។


១០/ រូបភាព និងវីដេអូ (Images, Pictures, Video, …)

មុនការថតរូប ឬ/និងការថត វីដេអូអតិថិជន នឹងត្រូវសុំការអនុញ្ញាតដោយផ្ទាល់ពីអតិថិជនម្នាក់ ជាមុន ដោយបញ្ជាក់បំណងច្បាស់លាស់ នៃការថត ដូចជា៖ ដើម្បីផ្សាយលើគេហទំព័រ និងបណ្តាញសង្គមរបស់ ឱរា អំពីសេវា និងផលិតផល ព្រមទាំងការនិយម ការពេញចិត្ត ការចូលចិត្ត របស់អតិថិជន ឬ/និង ដើម្បីថ្លែងអំណរគុណដល់អតិថិជន តែប៉ុណ្ណោះ។ រូបភាព និងវីដេអូ ដែលអតិថិជន មិនព្រមអោយថត ឬ/និង មិនព្រមអោយផ្សព្វផ្សាយ នឹងមិនត្រូវបានផ្សាយ ឬ/និង នឹងត្រូវបានលុបចេញ ពីគ្រប់បណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់របស់ ឱរា។


១១/ លុយរង្វាន់ (Tips)

ប្រាក់អាប់ជូនអតិថិជន ជាទូទៅ ប្រើប្រាក់រៀលខ្មែរ ដើម្បីលើកកម្ពស់ប្រាក់រៀល ហើយអាប់ជូនភ្ញៀវ ដោយគិតតាមអត្រាប្តូរប្រាក់លើទីផ្សារ តាមថ្ងៃទិញជាក់ស្តែង។ ប្រាក់អាប់ ទាំងអស់ នឹងត្រូវប្រគល់ជូនអតិថិជនវិញ លើកលែងតែ អតិថិជន បានធ្វើជាអំណោយ ជាប្រាក់ធីប (tip) មកអោយ ឱរា តែប៉ុណ្ណោះ ទើប ឱរា មានសិទ្ធរក្សាទុកប្រាក់អាប់ទាំងនោះ ក្នុងប្រអប់ធីប។


១២/ សិទ្ធឯកជនភាពផ្សេងៗទៀត (Others Privacy Policy Standard)

គោលការណ៍សិទ្ធឯកជនភាព ផ្សេងៗ ទៀត ត្រូវគោរពតាមស្តង់ដា ស្តីពី សិទ្ធឯកជនរបស់អតិថិជន (Privacy Policy Standard) ទាំងលើអនឡាញ ទាំងក្នុងប្រតិបត្តិការអាជីវកម្មផ្ទាល់ខាងក្រៅ (Common Customers Rights)។


១៣/ ការបញ្ជាក់ (Disclaimer)

ឱរា មិនទទួលខុសត្រូវ ចំពោះមតិយោបល់ផ្ទាល់ខ្លួនម្នាក់ៗ របស់អតិថិជន លើគ្រប់បណ្តាញផ្សព្វផ្សាយរបស់ ឱរា រួមទាំង គេហទំព័រ និង បណ្តាញសង្គម ឡើយ។ ការបញ្ចេញមតិ (comment) ផ្សេងៗ របស់អតិថិជនម្នាក់ៗ គឺជាការទទួលខុសត្រូវផ្តាច់មុខរបស់អតិថិជនម្នាក់ៗ។ លើសពីនេះ ឱរា ក៏មិនទទួលខុសត្រូវឡើយ ចំពោះបញ្ហាសុខភាពអតិថិជន ដែលកើតឡើង ក្នុងករណីដែល អតិថិជន យកកាហ្វេឱរា ទៅលាយផ្សំនឹងគ្រឿងតែ គ្រឿងកាហ្វេ ឬ/វត្ថុធាតុម្សៅ ឬគ្រាប់ ឬទឹកផ្សេងៗ ទៀត ដែលខូចគុណភាព ឬផុតកំណត់ ឬមានប្រភពមិនច្បាស់លាស់ ឬមិនមានការទទួលស្គាល់ ឬជាទំនិញក្លែងក្លាយ ដោយខ្លួនឯង ដែលមិនមែនជារូបមន្តភេសជ្ជះ ដែលអតិថិជនបានបញ្ជាទិញ ពី ឱរា ដែលមានទិន្នន័យរូបមន្តដើមច្បាស់លាស់របស់ខ្លួន ដែលមានការទទួលស្គាល់ពី Mechanic Coffee Roastery កម្ពុជា។


1 Comment


!
Widget Didn’t Load
Check your internet and refresh this page.
If that doesn’t work, contact us.
Aura Café
“ធ្វើឱ្យ ឱរា ក្លាយជា សហគមន៍ដ៏ស្និតស្នាលបំផុត ដែលបម្រើកាហ្វេរសជាតិដើមប្លែកគេ ក្នុងតំបន់អាស៊ី”។
“Establish AURA as the most social community serving exotic specialty coffees in Asia.” 
bottom of page